ជនល្មើ ស២នាក់លួ ចទូរដែកដាក់លុយជិត១លានដុល្លារអាមេរិក បំផុតត្រូវឃា ត់ខ្លួន(មានវីដេអូ)

រាជធានីភ្នំពេញ៖ បុរស​២​នាក់ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុននិង​ម្នាក់​មុខរបរ​មិន​ពិតប្រាកដនៅព្រឹក​ថ្ងៃ​ទី​១៥​ខែកក្កដាឆ្នាំ​២០២០នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​កាន់តុលាការពាក់​ព័.ន្ធ​ឃុបឃិត​គ្នា លួ.ច​ទូរ​ដែក​របស់​ក្រុមហ៊ុន​ចិន​មួយបាន​ប្រាក់​ជាង​៩០ម៉ឺន​ដុល្លារ​អា​មេ​រិ​ក។ ជនសង្ស័.យ​ម្នាក់​ឈ្មោះឈុ​ន វិ​សិទ្ធហៅ(ខេ​ខេ)អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​បកប្រែភាសា​ចិនស្នាក់​នៅផ្ទះ​លេខ១៤៣ ផ្លូវ​លេខ​២៥៣,ភូមិ​៣,សង្កាត់​ទឹកល្អក់​១,ខណ្ឌទួលគោក,រាជធានី​ភ្នំពេញ ​និង​​ម្នាក់​ឈ្មោះសុខ ហេងហៅ(​ហៀ)អាយុ៤៧​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ១៣៩,ផ្លូវ​លេខ១៦៨,សង្កាត់​អូ​ឬ​ស្សី​៤,ខណ្ឌ​៧​មក​រា

👮‍♂️មន្ត្រី​នគរបាលព្រហ្ម​ទ,ណ្ឌ​បាន​ឲ្យ​ដឹង​ថាការ​ចា.ប់ខ្លួន​ជ.នសង្ស័.យ​ទាំង​២នាក់​ខាង​លើ​គឺ​យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះxia guanguoភេទ​ប្រុស​,អាយុ​៥១ឆ្នាំ,មុខរបរ​ជានា​យក​ក្រុមហ៊ុន​ចិន(ហ៊ួ​យ​វ័ន)ស្នាក់​នៅ​ខុន​ដូ(ស៊ីធី​ស្តារ)ស្ថិត​នៅ​សង្កាត់​អូ​របែក​ក្អម,ខណ្ឌ​សែន​សុខ។ តាម​ពាក្យបណ្ដឹ.ង​នោះ​បាន​បញ្ជាក់​ថាកាលពី​ថ្ងៃ​ទី​៥ខែ​ក​ក្ដ​ដាឆ្នាំ​២០២០ មាន​ជ.នសង្ស័.យ​២នាក់​បាន​ធ្វើ​សកម្មភាព​លួ.ច​ឆ្កឹះសោ​រទ្វារចូល​ក្នុង​បន្ទប់ធ្វើការ រួច​លើកយក​ទូរ​ដែក​ដែល​មាន​ដាក់​លុយ​នៅ​ក្នុង​នោះ​ចំនួន៩៤៤.៣៣៩ដុល្លារ​អា​មេ​រិ​កក្រោយ​ពី​ហេតុ​ការ​នោះ​កើតឡើង​ជ.ន​រ.ង​គ្រោះបាន​ដាក់​ពាក់​បណ្តឹ.ង​ទៅ​សមត្ថកិច្ច រួច​សមត្ថ​កិច្ចក៏​បាន​បង្កើត​គណកម្មការ​មួយ​ឆែក​មើល​កាមេរ៉ា​សុ​វត្ថិភាព​របស់​ក្រុមហ៊ុន ទើប​ឃើញច្បាស់​ចោ.រ​ជា​ដង្កូវ​ក្នុង​សាច់ពោល​គឺជា​បុគ្គលិក​ក្រុមហ៊ុន​លួ.ច​ថៅកែ​ខ្លួនឯងដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខនោះ​តែ​ម្តង

ទោះជា​យ៉ាងណា​បន្ទាប់​ពី​មាន​ពាក្យបណ្តឹងនិង​ឆែក​មើល​កាមេរ៉ា​ឃើញ​មុខ​ចោ.រ​ច្បា.ស់លាស់​ហើយ សមត្ថកិច្ច​ឈាន​ដល់​ការ​វែកមុខ​ចាប់ខ្លួន​ជ.នសង្ស័.យ​ជា​ចោ.រ​ទាំង​២នាក់ រួម​ទាំង​បាន​ធ្វើការ​ដកហូ.ត​ប្រាក់​មក​វិញ​ចំនួន៥៣២.៦០០ដុល្លារ​អា​មេ​រិ​ក​ដែរ។ ដែល​ប្រាក់​ទាំង​អស់នោះ​ត្រូវ​បាន​សមត្ថកិច្ច ក្រោម​ការ​អនុញ្ញាតពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញបាន​សម្រេចប្រគល់​ជូន​ឲ្យ​ទៅ​ម្ចាស់​វិញ ក្រោយ​ពេល​បាន​ដកហូត​ពី​ជ.នសង្ស័.យនៅ​ចំពោះ​មុខ​សមត្ត​កិច្ច​ជ.នសង្ស័.យ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួ.ច​ទូរ​ដែក​របស់​ក្រុមហ៊ុន​ចិន​នោះ​មែន ហើយ​ផល​ដែល​លួ.ច​បាន​ពួក​គេ​ចែក​គ្នា​យក​ទៅ​ផឹកស៊ី ស្រី​ញី លេងល្បែ.ង​ស៊ីសងអស់​ជាង​ពាក់កណ្តាល នៅ​សល់​ជិត​ពាក់កណ្តាលត្រូវ​សមត្ថកិច្ច​ដកហូត​វិញ។ សំណុំរឿង​ជ.នសង្ស័.យ​ទាំង​២នាក់​កំពុង​ស្ថិត​នៅ​ដំណាក់​កាលក្នុងដៃអយ្យការ​បើ​កការ​ស៊ើបសួរ​នៅឡើយ​ដូច្នេះ​ការ​សម្រេច​យ៉ាងណា​នោះរង់ចាំ​ដំណាក់កាល​ចុង​ក្រោយ

Related posts

Leave a Comment