នៅចាំនារីវ័យក្មេង រៀបការជាមួយបុរសចំណាស់ទេ? ថានាងរៀបការព្រោះលុយ តែពេលនេះទើបដឹងច្បាស់ថា…

ភ្នំពេញ៖ រឿងស្នេហា និងក្ដីស្រលាញ់មិនបានកំណត់វ័យនោះទេ ជាពិសេស ការដែលស្រលាញ់មនុស្សម្នាក់ក៏មិនបានគិតលើរូបសម្បត្តិមួយមុខនោះដែរ ស្នេហាមួយកើតឡើងទៅបានទាល់តែមានមនុស្សពីរនាក់យល់ចិត្តគ្នា ហើយស្នេហា ក៏មិនបានប្រកាន់ពីអាយុ ពណ៌សម្បូរ ឬជាតិសាសន៍ណានោះទេ សំខាន់បំផុតអ្នកដែលយើងបានជ្រើសរើសយកមកជាដៃគូរួមជីវិត អាចមើលថែ ផ្ដល់ក្ដីសុខឲ្យយើងបានរហូត ឬអត់ប៉ុណ្ណោះ។

យ៉ាងណាមិញ ជឿជាក់ថា ប្រិយមិត្តអ្នកអានច្បាស់ជានៅចាំ នារីវ័យក្មេងមានរូបសម្រស់ស្រស់ស្អាត បានសម្រេចចិត្តរៀបការជាមួយបុរសមានអាយុច្រើនជាងខ្លួននោះ។ ក្រោយនារីវ័យក្មេងរៀបការជាមួយបុរសចំណាស់នេះរួច ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន បាននិយាយថាឲ្យនាងរៀបការព្រោះតែឃើញគេមានទ្រព្យសម្បត្តិច្រើន។ តែបើមកដឹង ការពិតវាពិតវិញ មិនដូចអ្វីដែលមនុស្សមួយចំនួនតូចគិតនោះទេ តាមពិតបុរសវ័យចំណាស់ ដែលជាស្វាមីនារីវ័យក្មេងរូបនោះ លោកជាអ្នករត់ PassApp មួយរូបប៉ុណ្ណោះ ហើយនាងក៏ជាបុគ្គលិកក្នុងធនាគារមួយរូបផងដែរ។

ជាក់ស្ដែង ក្រោយរៀបការបានប៉ុន្មានឆ្នាំមកនេះ នារីដែលជាភរិយា បុរសវ័យចំណាស់រូបនោះ បានបង្ហោះសារអួតពីអតចរិតស្វាមី និងជីវិតប្ដីប្រពន្ធខ្លួនយ៉ាងដូច្នេះថា៖

ប្ដីសម្លាញ់ អរគុណបងដែលចូលមកក្នុងជីវិតអូន បង្រៀនអូនឲ្យស្គាល់ពីបុព្វហេតុនៃការរស់ អូនសែនពេញចិត្តដែលបានក្លាយជាដៃគូជីវិតដើរួមផ្លូវជាមួយបង ទាំងដឹងថាផ្លូវនោះវាពិបាកក៏ដោយ តែអូនក៏ពេញចិត្តនឹងទទួលព្រោះអូនដឹងថាដៃគូជីវិតរបស់អូនជាមនុស្ស ល្អ និងមានគុណតម្លៃគ្រប់គ្រាន់សម្រាប់ឲ្យអូនតស៊ូជាមួយបាន។ ទោះបីយើងគ្មានគ្រប់យ៉ាងតែអ្វីដែលយើងមាន គឺយើងមានចិត្តនឹងតស៊ូជាមួយគ្នា ស្គាល់ជីវិតថាតើយើងចង់បានអ្វី? អូនសែនស្ដាយដែលអូនមិនអាចឈឺជំនួសបង អូនចង់ឃើញបងមានសុខភាពល្អ អ្វីដែលអូនចង់បាននឹងប្រាថ្នារាល់ថ្ងៃសុំឲ្យបងបានស្ថិតនៅជាមួយរហូតទៅ។ អូនស្រលាញ់បងណាស់ ប្ដីសម្លាញ់ (ផ្ទះ លុយកាក់ ) យើងគ្មានឡើយ តែអ្វីដែលប្ដីសម្រេចថាល្អ គឺអូនទទួលស្គាល់គ្រប់យ៉ាង ព្រោះអ្វីដែលជាភាពត្រឹមត្រូវគឺបងតែងជ្រុមជ្រែងជានិច្ច អូននឹងរួមផ្លូវជីវិតនេះជាមួយបង

គួរម្លឹកផងដែរថា ទោះបីនារីវ័យក្មេងជាប្រពន្ធ មានស្វាមីវ័យច្រើនជាងខ្លួនក៏ពិតមែន តែអ្នកទាំងពីរជាស្រលាញ់គ្នា ដោយចិត្ត ហើយពួកគេក៏តែងតែបង្ហាញពីជីវិតប្ដីប្រពន្ធ អ្នកទាំងពីរយ៉ាងផ្អែមល្ហែមមិនចាញ់គូស្វាមីភរិយាវ័យស្របាលគ្នាប៉ុន្មានឡើយ

Related posts

Leave a Comment