វាសនាមើលមិនឃើញ! តារាស្រីទាំងនេះបែកបាក់ស្វាមី តែមានជីវិតល្អ ក្រោយជួបអ្នកថ្មីជួយស្អំបេះដូង

ភ្នំពេញ៖ បន្ទាប់ពីសម្រេចចិត្ត និង​ឈានជើងចូលរោងរៀបការ មនុស្សម្នាក់ៗតែងតែស្រម៉ៃ និងប្រាថ្នាចង់បានក្ដីសុខ សុភមង្គល និងការថ្នាក់ថ្នមពីដៃគូ ហើយរឿងអាពាហ៍ពិពាហ៍ មិនមែនជារឿងសម្រាប់លេងសើច មិនសម្រាប់បំពេញមុខមាត់ដល់ចាស់ទុំទាំងសងខាងនោះទេ តែវាជារឿងសម្រាប់បុគ្គលពីរនាក់ អាចរស់នៅជាមួយគ្នាដោយចុះសម្រុង និងចាប់ដៃគ្នាកសាងជីវិតគ្រួសារថ្មីមួយឲ្យបានពេញលេញ

ក្នុងនោះដែរ ពេលការរៀបការរួចគ្មាននរណាម្នាក់ចង់មានរឿងឈ្លោះប្រកែកគ្នា និង​មិនធ្លាប់គិតដល់ចំណុចមួយត្រូវលែងលះគ្នានោះដែរ។ តែវាមិនមែនជារឿងងាយស្រួលនោះទេ ដែលមនុស្សពីរនាក់អាចនៅជាមួយគ្នាបាន ដោយមិនមានការឈ្លោះប្រកែកគ្នានោះ។ បើងាកទៅមើលសិល្បៈការិនីល្បីៗប៉ុនា្មនដួងនេះ ធ្លាប់បានរៀបការតាមផ្លូវច្បាប់ មានចាស់ទុំដឹងលឺ តែទីបំផុតក៏ចៀសមិនផុតពីការបែកបាក់គ្នាទៅវិញ ហើយជុំវិញនៃការបែកបាក់ស្វាមី តារាស្រីទាំងនេះសុទ្ធតែមានមូលហេតុរៀងៗខ្លួន ទើបធ្វើការសម្រេចចិត្ត ឈានដល់ចំណុចមួយត្រូវចែកផ្លូវគ្នាបែបនេះ

ជាក់ស្ដែង បន្ទាប់ពីតារាស្រីទាំងនេះ បានលែងលះគ្នាជាមួយស្វាមីខ្លួនអស់ជាច្រើនឆ្នាំរួចមក ពួកគេក៏បានជួបស្នេហាថ្មី ដែលអ្នកថ្មីនោះ ចេះថ្នាក់ថ្នម លួងលោម នៅក្បែរពួកគេ ដោយផ្ដល់ទាំងសេចក្ដីសុខ សុភមង្គលកាន់តែខ្លាំង។ ដោយតារាស្រីល្បីៗធ្លាប់បានលែងលះគ្នាជាមួយស្វាមី ហើយរកឃើញអ្នកថ្មីមកស្អំបេះដូងនោះមានដូចជា៖

Related posts

Leave a Comment