ធ្វើចឹងបានទៀត! កាប់យកផ្លូវពាក់កណ្តាល ស្ទូងស្រូវពីលើ ផ្លូវចេញចូលក្នុងភូមិ ចុងក្រោយក៏…

បើយោងតាមគណនីហ្វេសប៊ុករបស់ រដ្ឋបាលស្រុករមាសហែក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានដឹកនាំក្រុមការងារចុះដោះស្រាយករណីប្រជាពលរដ្ឋឈ្មោះ ពៅ សារិត ប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិតាហង់ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានកាប់ផ្លូវពាក់កណ្តាលហើយស្ទូងស្រូវពីលើ ផ្លូវចេញចូលក្នុងភូមិ

ជាលទ្ធផលឈ្មោះពៅ សារិត និងប្រពន្ធបានព្រមព្រៀងលើកដីចាក់បំពេញផ្លូវនោះឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋឆ្លងកាត់ជាធម្មតា។ ក្នុងនោះលោកអភិបាលស្រុក បានជួយឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល

សូមបញ្ជាក់ថា ចំពោះថវិកានេះ គឺមិនមែនទិញទឹកចិត្តគាត់ទេ គឺជួយសម្រួលក្នុងការខូចខាតតែប៉ុណ្ណោះ ។

ប្រភព៖ រដ្ឋបាលស្រុករមាសហែក

Related posts

Leave a Comment