នៅមានទេប្រុសបែបនេះ! ខាងស្រីមេម៉ាយកូនបីហើយ នៅព្រមរៀបការទៀតជាពិសេសអាយុបងរហូតដល់ទៅ

ហ្វេសប៊ុក៖ ក្រឡែកមកមើលអំពីជីវិតគូស្វាមីភរិយាមួយគូរនេះវិញ ដែលទើបតែរៀបការកាលពីពេលថ្មីៗនេះ បានកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង ព្រោះតែខាងកូនក្រមុំ គឺជាមេម៉ាយ កូន៣ ឯខាងកូនកំលោះ ហាក់នៅមានវ័យតិចជាងកូនកូនក្រមុំក៏ដោយ ប៉ុន្ដែមើលទៅទិដ្ឋភាពក្នុងពិធីមង្គលការរបស់អ្នកទាំងពីរ ពិតជាមានសុភមង្គល មិនអាចកាត់ថ្លៃបាន។

ស្នេហាជាតម្រូវការ ដ៏ចាំបាច់មួយសម្រាប់មនុស្សគ្រប់គ្នា មិនថាមនុស្សប្រុស ឬក៏មនុស្សស្រីនោះទេ តែងតែប្រាថ្នាចង់មានគូជីវិតជាប្តីប្រពន្ធ រស់នៅជាមួយគ្នាដល់ចាស់ស្លាប់ និងទទួលបាននូវសុភមង្គល យ៉ាងពិតប្រាកដ ប៉ុន្តែពាក្យថាស្រលាញ់ ពិតជាងាយស្រួលនិយាយ តែការថែរក្សាសេចក្តីស្នេហាវិញ គឺជារឿងដ៏លំបាកខ្លាំងណាស់

ក្នុងនោះដែរ បើយោង តាមរយៈគេហទំព័រ ហ្វេសប៊ុកនារីម្នាក់ មានឈ្មោះ Da Van ដែលជាអ្នកបង្ហោះទិដ្ឋភាពមង្គលការ ដ៏មានសុភមង្គលមួយនេះ កាលពីថ្ងៃទី១៩ ខែមេសាឆ្នាំ២០២០ បានសរសេរថា៖”កូនក្រមុំម៉េម៉ាយកូនបី មានអីមិនល្អ មានកូនប្រើស្រាប់ មានមនុស្សប្រុសប៉ុន្មាននាក់ ដែលមិនខ្វល់អតីតកាល ទាំងដែលមនុស្សដែលខ្លួនស្រលាញ់មានអាយុបងជាងខ្លួន ហើយមានកូនដល់ទៅបី?

ចម្លើយគឺមកពីមនុស្សស្រីម្នាក់នេះជាមនុស្សស្រីដែលរឹងមាំធ្លាប់ធ្លាក់ដល់ចំណុចសូន្យ តែនៅតែក្រោកឈរចិញ្ចឹមកូនទាំងបីមិនអោយពិបាក ហើយមនុស្សស្រីម្នាក់នេះមិនរស់ដោយសារអ្នកណា មិនលាដៃសុំលុយអ្នកណា មិនទន់ជ្រាយ មើលតែស្នាមញញឹមកូនៗទៅថាស្រលាញ់ប៉ាៗគេខ្លាំងប៉ុណ្ណា”

Related posts

Leave a Comment