ទើបកើតថ្ងៃមុន ពេលនេះកូនប្រុស ម៉ារីម៉ា កាន់តែធំធាត់មុខមាត់រឹតតែគួរឲ្យក្នាញ់

ហ្វីលីពីន៖ Marian Rivera ហៅ ម៉ារីម៉ា បច្ចុប្បន្ន តារាស្រីប្រចាំប្រទេសហ្វីលីពីនរូបនេះ កំពុងកសាងជីវិតគ្រួសាររស់នៅយ៉ាងមានសុភមង្គល បន្ទាប់ពីមានកូនប្រុស ស្រី ២នាក់សុទ្ធតែគួរស្រលាញ់។ មិនតែប៉ុណ្ណោះ តារាស្រីកូន២រូបនេះ តែងតែធ្វើឲ្យហ្វេនៗជាច្រើន ច្រណែននឹងនាងស្ទើរតែគ្រប់ពេល។

ជាការពិតណាស់ ដូចដែលអ្នកគាំទ្រតារារូបនេះផ្ទាល់បានដឹងស្រាប់ហើយថា ម៉ារីម៉ា ជាតារាសម្ដែងមួយរូបដែល មានទាំងសមត្ថភាព និងរូបសម្រស់ស្រស់ស្អាតខ្លាំង តែបើក្រឡេកទៅមើលមុខមាត់កូនៗនាងវិញ ឃើញថា ពួកគេពិតជាមានរូបសម្បត្តិស្រស់ស្អាតមិនចាញ់នាង និងស្វាមីប៉ុន្មានឡើយ បើនិយាយពីកូនប្រុសទើបនឹងកើតវិញ ក៏កាន់តែមានមុខមាត់ឃ្យូតមិនធម្មតាផងដែរ។

ជាក់ស្ដែង កូនប្រុសពៅតារារូបនេះ មានឈ្មោះថា Sixto ហើយពេលនេះគេមានអាយុ ១ខួបផងដែរ ដោយបច្ចុប្បន្ន ក្មេងប្រុសរូបនេះ ក៏កំពុងលូតលាស់ធំធាត់ជាងមុន ចំណែកឯសម្រស់វិញ គួរឲ្យក្នាញ់មិនចាញ់បងស្រីប៉ុន្មានឡើយ។ ក្នុងនោះដែរ ថ្មីៗនេះ ម៉ារីម៉ា

បានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹកបង្ហាញមុខមាត់កូនប្រុសជាថ្មី ដោយមើលទៅរូបគេ ពិតជាមានមុខមាត់ស្អាតសង្ហាខ្លាំង ជាពិសេស ទឹកមុខ និងស្នាមញញឹម រួមទាំងការស្លៀកពាក់ពិតជាទាក់ទាញតាំងតែពីក្មេងតែម្ដង។

មិនតែប៉ុណ្ណោះ បន្ទាប់ពីអ្នកគាំទ្រ បានឃើញរូបភាព និងមុខមាត់កូនប្រុសតារាស្រីជួរមុខ ប្រចាំប្រទេសហ្វីលីពីននេះរួច ពួកគេ បានបានសរសើរពីកូនប្រុសនាងសឹងតែគ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment