ខួប​អាពាហ៍ពិពាហ៍​គម្រប់​៤​ឆ្នាំ ខ្វាន់​ឌី សរសើរ​នាយ​ច​យ មិន​ដាច់​ពី​មាត់​ថា​…

នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២០ ជា​ខួប​អាពាហ៍ពិពាហ៍​របស់​ខ្លួន​គម្រប់​៤​ឆ្នាំ​នោះ អ្នកនាង ប៉ិច ក្វាន់​ឌី បាន​លើក​សរសើរ​នាយ​ច​យ មិន​ដាច់​ពី​មាត់ ព្រមទាំង​ធ្វើការ​ជូនពរ​គ្រួសារ​ដ៏​តូច​របស់​ខ្លួនឯង​នេះ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​១៨ ខែសីហា​នេះ អ្នកនាង​ខ្វាន់​ឌី បាន​ចែករំលែក​សារ​រំលឹក​ខួប​អាពាហ៍ពិពាហ៍​របស់​ខ្លួន​គម្រប់​៣​ឆ្នាំ ដោយ​សរសេរ​ជា​ភាសា​អង់គ្លេស​ថា «Happy anniversary 4 years husband»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ខ្លឹមសារ​​កាល​ពី​ឆ្នាំ​មុន ​ហើយ​ត្រូវ​បាន​ចែករំលែក​ជា​ថ្មី​នោះ​ ​​​​បាន​រៀបរាប់​សរសើរ​ប្ដី​ដូច្នេះ ​ថា «Happy Anniversary 3 year ប្តី​សម្លាញ់​.?​ខ្ញុំ​គិតថា​ខ្ញុំ​ជាម​នុស្ស​ស្រី​ដែរ​មានសំណាង​ខ្លាំង​បំផុត​ដែលមាន​ស្វាមី​ចេះ​យល់ចិត្ត ស្រឡាញ់​ថ្នាក់ថ្នម មើលថែ​ មិន​ថា​ពេល​មិនទាន់​ពពោះ​រហូតដល់​ខ្ញុំ​ពពោះ​គាត់​រឹតតែ​យកចិត្តទុកដាក់ បារម្ភ​ មើលថែ​​ខ្ញុំ​លើស​ដើម»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​នាង​បន្ត​ថា «តាំងពីរ​ខ្ញុំ​ពពោះ​មក​គាត់​មាន​ពេលវេលា​ច្រើនជាង​មុន​អោយ​ខ្ញុំ​នឹង​កូន .​រាល់ថ្ងៃ​គាត់​តែងតែ​និយាយថា​ស្រឡាញ់​ខ្ញុំ​ ហើយ​ថើប​ខ្ញុំ​ និង​កូន​មុននឹង​គាត់​ចេញទៅ​ក្រៅ .​រាល់​ថ្ងៃនេះ​ខ្ញុំ​ចង់​បានតែ​ក្តី​ស្រឡាញ់​ និង​ចិត្ត​ស្មោះ​ពី​ប្តី មានឬក្រ​ខ្ញុំ​មិន​ដែល​គិត​ទេ ព្រោះ​ពួកយើង​អាច​ចាប់ដៃគ្នា​រក​ស៊ី​បាន​.​គាត់​ការពារ​ខ្ញុំ​គ្រប់​ពេល​.​គាត់​អាច​ធ្វើ​បាន​គ្រប់​បែបយ៉ាង​អោយ​តែ​ប្រពន្ធ​គាត់​ត្រូវការ​ និង​សប្បាយចិត្ត​ .​គាត់​ដឹង​ទុក​ធុរៈ​ប្រពន្ធ​គាត់​គាត់​ជាង​ស្អី​ទៅទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្វាន់ឌី ​បន្ត​ថា «និយាយ​ទៅ​រឿង​ប្តី​វា​មិន​ពិបាក​រក​ទេ តែ​ប្តី​ដែល​ធ្វើ​គ្រប់យ៉ាង​ដើម្បី​យើង ស្រឡាញ់​យើង ថ្នាក់ថ្នម មើលថែ​​យើង ទ្រាំ​លំបាក​ជាមួយ​យើង មិន​ក្បត់ចិត្ត​យើង ប្តី​បែប​នឹង​ ទើប​ពិបាក​រក ?​ហើយក៏​សូម​ជូន​ពរ​អោយ​គ្រួសារ​ដ៏​តូច​មួយ​នេះ​ជួបតែ​សេចក្តីសុខ សំណាងល្អ ជួបតែ​រឿង​ល្អៗ សុខភាព​ល្អ និងមាន​សុភមង្គល​បែបនេះ​រហូត​ ហើយ​សូមអោយ​ប្តី​ស្រឡាញ់​ប្រពន្ធ​និង​កូន​បែបនេះ​រហូត​ទៅ ជាពិសេស​អោយ​ប្តី​រកលុយ​បាន​ច្រើនៗ​ទុក​ទិញ​ដោះ​គោ​​អោយ​កូន​ឃី​ន ?​ប្តី​ជា​ម៉ា​យ​ហេ​រ៉ូ​របស់​ប្រពន្ធ ​ប្រពន្ធ​ស្រឡាញ់​ប្តី​ ភិ​ច សែ (​នាយ ច​យ​) I love you husband»៕​

Related posts

Leave a Comment