សូដា នីតា ផ្ទុះប្រតិកម្មខ្លាំងៗ ក្រោយអ្នកសារព័ត៌មានម្នាក់ថានាង ភ្ជាប់ពាក្យលើកទី ២ ជាមួយប្រុសក្មេង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង និង តារាសម្តែង សូដា នីតា បានបង្ហាញការមិនពេញចិត្ត និង ខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីសារព័ត៌មានមួយបានចុះផ្សាយរឿងរ៉ាវរបស់នាង ដោយលើកឡើងថា សូនីតា ភ្ជាប់ពាក្យលើកទី ២ ជាមួយនឹងប្រុសក្មេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មាននោះដែរ បានធ្វើឲ្យតារាស្រីស្រស់សោភារូបនេះ បានចែករំលែក និង បង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនជាច្រើនពីការមិនពេញចិត្តទៅលើចំណងជើងដូចខាងលើ ដោយលើកឡើងថា «បើសរសេរចំណងជើងអោយល្អតិច វាប្រកាច់លោកឯងងាប់មែនលោក ? ខ្ញុំសូមអោយអ្នកសារព័ត៌មានម្នាក់ចេញមុខមកបកស្រាយជាបន្ទាន់ រឺសូមប្តូរចំណងជើងចេញជាបន្ទាន់ រឿងដែលអ្នកឯងសរសេរចេញភ្លេច !!! បើមិនចឹងខ្ញុំសូមប្តឹងអ្នកសារព័ត៌មានម្នាក់នេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារនោះដែរ សូដា នីតា ក៏បានភ្ជាប់ជាសំណួរដែរថា «ទី១ ថាខ្ញុំបានភ្ជាប់ពាក្យជាលើកទី២ ជាមួយប្រុសក្មេង ! គឺបានន័យថា ខ្ញុំធ្លាប់ភ្ជាប់ពាក្យជាមួយប្រុសក្មេងមួយណារួចហើយ ជាលើកទី១ហើយ ? ចឹងចេញមុខបកស្រាយ ហើយរកប្រុសក្មេងដែលខ្ញុំភ្ជាប់ពាក្យលើទី១នោះអោយឃើញ (ហើយជាប្រុសក្មេងផង )»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាមិនបានបដិសេធ ការភ្ជាប់ពាក្យដូចទៅនឹងសាព័ត៌មានចុះផ្សាយពិតមែន ប៉ុន្តែ សូដា នីតា ក៏បានបន្ថែមអារម្មណ៍មិនសប្បាយចិត្ត នូវការប៉ះពាល់កេរ្តិ៍ឈ្មោះរបស់នាងទៅលើចំណងជើងអត្ថបទនោះទៀតថា «ខ្ញុំបងប្អូនគ្នា២ ៣ឆ្នាំ អ្នកឯងហាមាត់ឡើង ប្រុសក្មេង ចុះអ្នកសិល្បៈមួយចំនួន យកប្តីប្អូន ៥ឆ្នាំ រហូត ១០ ឆ្នាំជាង។ អ្នកខ្លះយកប្តីគេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយយកគ្នាមានកូន ២, ៣, ៤ មិនទាន់ការ ម៉េចលោកឯងមិនសរសេរផង ??? ឬ លោកឯងឃើញគេទាំងនោះ ឃើញប្តីគេមានបុណ្យស័ក្តិ មានលុយឋានៈ ទើបពួកលោកសារព័ត៌មានមួយចំនួនតូចឯងមិនហ៊ានសរសេរ ? មុននឹងសរសេរចំណងជើង យល់ក្បាលគេផង ថាគេឃើញហើយ មើលហើយឈឺក្បាលអត់ ? ចេះអាន ចេះសរសេរអក្សរ គួរចេះក្រមសីលធម៍ផង កុំខំរៀនបានច្រើន ហើយយកមកប្រើរអោយគេដៀលលើក្បាលវាមិនល្អទេ! បើលោកឯងសារព័ត៌មានហ៊ានចំណងអត់ទើសក្បាលអាណា បានតែលើអ្នកសិល្បគ្មានខ្នង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រាស់ទេ បើអ្នកសិល្បមានអ្នកចិញ្ចឹម រឺ មានប្តីអ្នកមានលុយអំណាច ទោះគេប្រវត្តិរលួយយ៉ាងម៉េចក៏លោកឯងមិនហ៊ានសរសេរ សូម្បីចំណងមិនល្អប៉ះលើឈ្មោះគេផង ព្រោះលោកឯងខ្លាចមានរឿង ឬ ខ្លាចគុកហៅចូលលេងនោះអី ! សម័យនេះហើយ លោកល្មមប្រើសិទ្ធអោយស្មើរគេផងលោក»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment