ភិន សុដាលីស រៀបចំពិធីខួបកំណើតកូនស្រីគម្រប់អាយុ ៤ ឆ្នាំ ពោរពេញដោយស្នាមញញឹម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមជាម្តាយផង និង ជាឪពុកផង ភិន សុដាលីស តែងចំណាយពេលវេលាជាមួយកូនស្រីជាទីស្រឡាញ់ បើទោះជានាងមានការងាររវល់បែបណាក៏ដោយ។ សម្រាប់ឆ្នាំនេះ ភិន សុដាលីស បានរៀបចំខួបកំណើត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱ្យកូនស្រីគម្រប់អាយុ ៤ ឆ្នាំ ពោរពេញទៅដោយសេចក្តីសុខតែម្តង។គេសង្កេតឃើញថា ជារៀងរាល់ឆ្នាំ តារាសម្តែង ភិន សុដាលីស តែងរៀបចំពិធីខួបឱ្យកូនស្រីមិនដែលខកខានឡើយ។ ឆ្នាំនេះនាងរៀបចំបែបសាមញ្ញៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមានការចូលរួមពីសំណាក់ក្រុមគ្រួសារ និង មិត្តភក្តិស្និទ្ធស្នាល តែប៉ុណ្ណោះ តែយ៉ាងណាមើលទៅពិធីខួបកំណើតរបស់នាងតូច ខេធើរីណា ពោរពេញទៅដោយ ភាពកក់ក្តៅ និង មានការរៀបចំតុបតែងលំអរយ៉ាងស្រស់ស្អាតទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងពាក្យជូនពរពីសំណាក់មហាជន និង មិត្តភក្ដិជាច្រើន ទៅកាន់នាងតូច ខេធើរីណា ក៏មានលេចឮពាក្យសរសើរដល់ ភិន សុដាលីស ដែលបានបំពេញតួនាទីជាម្តាយផង និង ជាឪពុកផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានយ៉ាងល្អរយៈពេលជាច្រើនឆ្នាំផងដែរ។គិតមកដល់ឆ្នាំ ២០២០ នេះ កូនស្រីរបស់ ភិន សុដាលីស មានវ័យ ៤ ឆ្នាំ និង មានមុខមាត់ស្រស់ស្អាតគួរឱ្យស្រឡាញ់។ អ្វីដែលចាប់ អារម្មណ៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីលោក ប៉ែន ចំរ៉ុង ជាឪពុកបានរៀបការ និង បានទទួលចំណងដៃកូនស្រីមួយទៀតក៏ពិតមែន ប៉ុន្ដែមកទល់ពេលនេះ ភិន សុដាលីស នៅតែមិនទាន់សម្រេចចិត្តជ្រើសរើសនរណាម្នាក់ចូលមកក្នុងជីវិតនាងឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment