ប្រិយមិត្តអ្នកអានទាំងអស់ បានជ្រាបរួចមកហើយនូវប្រជាប្រិយភាព និងភាពក្លាហានរបស់ អ្នកនាង ធី សុវណ្ណថា កាលពីអតីតកាល ហើយបច្ចុប្បន្ន ទោះធ្លាក់ប្រជាប្រិយភាព ដោយសារការផ្លាស់ប្ដូរនយោបាយ ក៏ពិតមែន ប៉ុន្តែអ្នកនាងនៅតែសកម្មនឹងការងារមនុស្សធម៌ ជួយជនរងគ្រោះដដែល។
ជាក់ស្ដែងនៅថ្ងៃនេះ អ្នកនាងបាន បង្ហោះសារ បង្ហាញពីបំណងចង់បើកសមាគម ស្ត្រីមេផ្ទះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះថា «នាងខ្ញុំ ចង់បើក “សមាគម ស្ត្រីមេផ្ទះ” ដើម្បីជួយគាំទ្រ និងជួយការពារសិទ្ធិស្ត្រីមេផ្ទះ តើបងប្អូនគាំទ្រ ទេ?»។
តាមរយៈនេះ ឃើញថាមានមតិជាច្រើន បានធ្វើការគាំទ្រ ក្នុងនោះ ពួកគេបានលើកឡើងដូច្នេះថា «គាំទ្រប្អូនស្រី អ្វីក៏ដោយអោយតែមានប្រយោជន៍ដល់សង្គមសុទ្ធតែល្អ គាំទ្ររាល់សកម្មភាពមនុស្សធម៌របស់ប្អូនជានិច្ច»។ «ល្អខ្លាំងណាស់បង សព្វថ្ងៃមានបុរសមួយចំនួនអោយតម្លៃលើប្រពន្ធដែលនៅផ្ទះមើលថែកូន និងរ៉ាប់រងការងារក្នុងផ្ទះទេ ពិតជាគាំទ្រខ្លាំងណាស់បង»។
«ខ្ញុំគាំទ្រ ហើយ ក៏ចង់ចូលរួម ដើម្បីទទួលបានចំណេះដឹង និង បទពិសោធន៍៕ល៕»។ «គាំទ្រ១០០% បើបង្កើតសមាគមជួយនិស្សិតក្រីក្រឬមកពីតំបន់ដាច់ស្រយាលដូចជាកន្លែង
ស្នាក់នៅ ឬមានការងារធ្វើកំឡុងពេលមកបន្តការសិក្សានៅភ្នំពេញទៀតរឹតតែគាំទ្រ។»។ «កូនខ្មែរចង់ឃើញស្នាដៃ ធី សុវណ្ណថាមានស្នាដៃជួយអ្នកក្រីក្រពិតប្រាកដ ពលរដ្ឋខ្មែរយើង
នឹងរង់ចាំគាំទ្រ នូវវីរភាព សមត្ថភាពដ៏អស្ចារ្យដោយឯករាជ្យរបស់អ្នក»៕
សូមទស្សនារូបភាពខាងក្រោម