ភ្នំពេញ ក្រោយទទួលបានដំណឹងថា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃ ប៉ុណ្ណោះ ហើយចំពោះទោសសល់ប៉ុន្មានត្រូវព្យូរ។មហាជនជាច្រើន ពិតជាជ្រាបហើយថា កាលពី ព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០
ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើន ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សម្តែងក្តីត្រេអរ និងរំភើបរីករាយ យ៉ាងខ្លាំង. ។ បន្ទាប់មក គេសង្កេតឃើញភរិយាលោកបានបង្ហោះសារ បន្ទោសខ្លួនឯងជាច្រើនផងដែរ ។ចំណែកនៅមុនេះបន្តិច នាថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោក សុវណ្ណ រិទ្ធី បានបង្ហោះរូបភាពមួយសន្លឹក ព្រមទំា
ងភ្ជាប់សារខ្លីមួយឃ្លា ដ៏មានន័យថា ៖ “ជំរាបសួរពុកម៉ែបងប្អូនជាទីនឹករលឹក”។ លោកបានស៊ែរផុស មួយទៀតរបស់ប្អូនប្រុសរបស់លោក ក្នុងថ្ងៃនេះដែរ ហើយបន្ថែមថា“ស្នាមញញឹមគ្រាដំបូងសំរាប់ប្អូនៗជាទីស្រលាញ់របស់ខ្ញុំ”។ ភ្លាមៗនោះក៏មានអ្នកចូលទៅ like Comment និង ចែករំលែកតៗគ្នារាប់ម៉ឺននាក់ ជាមួយពាក្យពេចន៍ជូនពរ និងសេចក្ដីនឹករលឹកដែលពួក
គេមិនបានជួបលោកអស់រយៈពេលជាច្រើនខែមកនេះ។ ស្របពេលលោក សុវណ្ណ រិទ្ធី បង្ហោះរូបថតសប្បាយរីករាយជួបជុំគ្រួសារក៏មានហ្វេនៗដែលស្រឡាញ់គាំទ្រលោកមួយចំនួនបានចូល ទៅខមមិនសួរសំនួរថា៖”ណាប្រពន្ធកូនបង នាំគាត់ដើលំហែរផងកុំឲ្យគាត់គិតច្រើន ពេល ជួបទុក្ខលំបាកមានគាត់នឹងហើយដែលបារម្ភពីស្វាមីខ្លាំងជាងអ្នកណាទាំងអស់។ មានមនុស្សស្រី
៣នាក់កំពុងចាំបង តើបងទៅជួបគាត់ឬនៅ ? បងមិចបានគ្មានវត្តមានប្រពន្ធកូនបងចឹង”។ ទោះបីជាមានការចោទសំនួរសួរលោក សុវណ្ណ រិទ្ធី នៅលើហ្វេសប៊ុកក្ដីក៏លោក មិនបានឆ្លើយតបដែរគឺលោកនៅតែរក្សាភាពស្ងៀមស្ងាត់ដដែលសង្ឃឹមថាលោក នឹងចេញមុខបកស្រាយឲ្យមហាជនបានដឹងក្នុងពេលឆាប់ៗនេះផងចុះ៕ក្រោយឃើញបែបនេះភ្លាម ស្រាប់តែ គេឃើញ កាកាអូស្ត្រាលី នៅមិនសុខ ក៏បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំងមួយភ្លាម នៅក្នុងហ្វេសប៊ុករបស់ខ្លួន ថា “ប្អូន និងក្រុមគ្រួសារ សូមចូលរួមអបអរ ការវិលត្រឡប់មកវិញ របស់បងប្រុស Sovann Rithy ខ្ញុំជឿថាបងប្អូនមហាជនទាំងអស់គ្នាប្រាកដជា នឹកTVFB និងគ្រប់ទង្វើរល្អ និងព័ត៌មានល្អៗ
របស់ក្រុមTVFB ដូចជាខ្ញុំដែរ ជាពិសេសពួកយើងតែងតែបួងសួង ចង់ឃើញក្រុមគ្រួសាររបស់បង ជួបជុំគ្នាវិញ នឹងរស់ដោយមានសុភមង្គលដូចដើម គេងចាំមើលប៉ុន្មានថ្ងៃហើយ តែមិនទាន់ឃើញបងផុសសោះ ជាពិសេសចង់ឃើញប៉ាប៉ា ជួបជាមួយនឹងក្មួយ បញ្ចពណ៌ ព្រោះហ្វេន អ្នកគាំទ្របង ទាំងអស់គ្នាពិតជាអាណិតក្មួយស្រីណាស់ ហើយតែងតែលើកទឹកចិត្តប្រពន្ធបង និងកូនៗ រហូតពេលដែលបងមិននៅ អារម្មណ៍គេ អារម្មណ៍យើង ជាស្រី ជាប្រពន្ធ ជាម្ដាយ ដូចគ្នា ខ្ញុំពិតជាសរសើរប្រពន្ធរបស់គាត់មែន ខ្ញុំកើតក្រោយប្រពន្ធគាត់ពីរថ្ងៃមានទាំងប្ដីនិងគ្រួសារខ្ញុំនៅថាពិបាក ចុះទំរាំគាត់ម្នាក់ឯង មែនទេអ្នកទាំងអស់គ្នាអ្នកណាគេគិតដូចខ្ញុំខ្លះ? សូមឱ្យបងជួបតែរឿងល្អៗពីពេលនេះតទៅ ។”៕
សូមទស្សនារូបភាពខាងក្រោម