ប្រពៃណីចម្លែកមួយនៅនេប៉ាល់ មួយជីវិតក្មេងស្រីត្រូវរៀបការឱ្យបាន ៣ ដង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុលសម្ព័ន្ធ​នៃ​ជនជាតិ​ភាគ​ដើម​ភាគ​តិច​មួយ​ឈ្មោះ Newar ឬ Nepami ​ក្នុង​ប្រទេស​នេប៉ាល់ តែង​តែ​ប្រារព្ធ​ពិធី​ទំនៀមទម្លាប់​ដ៏​ចម្លែក​ពី​គេ​មួយ ដែល​ក្នុង​មួយ​ជីវិត​របស់​ក្មេង​ស្រី​នៃ​ស្រុក​ភូមិ​នោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺ​តម្រូវ​ឲ្យ​រៀបការ​ចំនួន ៣ ដង ។ពិធី​​រៀបការ​លើក​ដំបូង គឺ​ហៅ​ឈ្មោះ​ថា «Belbibah ឬ Ehi» ដែល​ក្មេង​ស្រី​មាន​អាយុ​ចន្លោះ​ពី ៤ ទៅ ១១ ឆ្នាំ នឹង​ត្រូវ​រៀបការ​ជាមួយ​នឹង​ផ្លែ​ព្នៅ ។ ពិធី​សាសនា​មួយ​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺ​ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល ២ ថ្ងៃ ដោយ​ថ្ងៃ​ទី​មួយ​ហៅ​ឈ្មោះ​ថា «Dusala Kriya» និង ​ថ្ងៃ​ទី ២ មាន​ឈ្មោះ​ថា «Pith Puja» ។ ការ​រៀបការ​ជាមួយ​ផ្លែ​ព្នៅ​នេះ ត្រូវ​បាន​អ្នក​ភូមិ​មាន​ជំនឿ​ថា អាច​ជួយ​ក្មេង​ស្រី​សម្រេច​បាន​នៅ​ភាព​រុងរឿង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង ​ងាយ​ស្រួល​ក្នុង​ការ​មាន​កូន ។សម្រាប់​ពិធី​រៀបការ​លើក​ទី ២ គឺ​មាន​ឈ្មោះ​ថា «Bara Tayegu ឬ Gufa Rakhne» គឺ​ជា​ពិធី​រៀបការ​ជាមួយ​ព្រះអាទិត្យ ដែល​ប្រារព្ធ​ឡើង​ក្នុង​រយៈពេល​ជិត ១២ ថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​ពិធី​រៀបការ​ទី ២ នេះ​ដែរ ធ្វើ​ឡើង​ចំពោះ​ក្មេង​ស្រី ដែល​មិន​ទាន់​មាន​រដូវ ដែល​មាន​អាយុ​ចន្លោះ​ពី ១០ ទៅ ១៥ ឆ្នាំ ។ ក្នុង​អំឡុង​ធ្វើ​ពិធី​មួយ​នេះ ក្មេង​ស្រី​តម្រូវ​ឲ្យ​ដាក់​ក្នុង​កន្លែង​ងងឹត​មួយ​ដូច​ក្នុង​រូង​ភ្នំ ដែល​ចាក​ឆ្ងាយ​ពី​មនុស្ស​ប្រុស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​បញ្ជាក់​ភាព​បរិសុទ្ធ​របស់​ខ្លួន ។ចំពោះ​ការ​រៀបការ​លើក​ទី ៣ ដែល​ជា​លើក​ចុង​ក្រោយ​បំផុត គឺ​ជា​ការ​រៀបការ​នឹង​មនុស្ស​ប្រុស ។ ការ​រៀបការ​លើក​ចុង​ក្រោយ​នេះ កើត​មាន​ឡើង​ក្នុង​ជំនឿ​មួយ​របស់​ក្រុម​គ្រួសារ​ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយ​សារ​តែ​ក្មេង​ស្រី បាន​ធ្លាប់​រៀបការ​ចំនួន ២ ដង​រួច​មក​ហើយ​នោះ ដូច្នេះ​វត្តមាន​នៃ​ស្វាមី​របស់​ពួកគេ​គឺ​មិន​មាន​ភាព​ចាំបាច់​ឡើយ ។ ក្មេង​ស្រី​ដែល​រស់​នៅ​ក្នុង​សហគមន៍ Newari គឺ​មាន​សេរីភាព​ក្នុង​ការ​លែង​ប្ដី​របស់​នាង ដោយ​មិន​ចាំបាច់​មាន​ការ​បញ្ជាក់​ការ​លែង​លះ​អ្វី​ឡើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment