និយាដល់អ្នកមេម៉ាយលក់ឡេសាច់សខ្ចីញិចប្រិយមិត្តអ្នកលេងហ៊្វេសបុកប្រាកដជាស្គាល់ជាក់ជាមិនខាន ដោយឡែកក្រោយពីចែកផ្លូវគ្នាជាមួយនឹងអតីតស្វាមីក៏បានបន្សល់ចំណងដៃកូនស្រីមួយឈ្មោះ
Chheng Ariya Kelly ហៅ ទែន ទែន ដ៏គួរអោយស្រលាញ់ខ្លាំងផងដែរ។ ជាក់ស្តែងទោះរវល់ក្នុងមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏
Love Riya មិនដែលភ្លេចឡើយ ក្នុងការនាំកូនស្រី ដ៏គួរឲ្យគ្រឺតម្នាក់នេះ ទៅដើរលេងតាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ។ ជាក់ស្តែង នៅ
ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ អ្នកលក់ឡេ សាច់សខ្ចីម្នាក់នេះ បាននាំ ទែន ទែន ទៅដើរលេង និងមើល សត្វព្រាប នៅមុខព្រះបរមរាជវំាង យ៉ាងសប្បាយរីករាយ ក្នុងឈុតសំលៀកបំពាក់ស្រស់ស្អាតណាស់។ Riya បានប្រាប់ផងដែរថា “ថ្ងៃនេះមាំមីនាំអូនមកលេងមុខវាំង សប្បាយណាស់អ៊ុំពូមីងអើយ មើលមុខអូន ក៏ដឹងដែរ”។ ក្រោយឃើញរូបភាពនេះភ្លាម សូម្បីតែហ្វេនៗ ក៏សរសើរដែរថា ៖ ស្អាតណាស់បងយ៉ា ហើយ
ខ្នាញ់អូនទែនទៀត បានក្រញិច មិនដឹងយ៉ាងណាទេ ស្រឡាញ់ណាស់, មុខម៉ាក់សប្បាយជាងកូនទៀត, មើលក្បាលពោះអូនទែន
ផងចា៎, បងយ៉ា នៅតែក្មេង ហើយស្អាត, ថតបានស្អាតម្លេសទេបង រាល់ដងខ្ញុំទៅថតព្រាបហើរឡើងអស់ៗ រកថតមិនទាន់, ថតបានស្អាតណាស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពស្អាតខាងក្រោមនេះ ៖
សូមទស្សនារូបភាពខាងក្រោម