ថាមែនៗ គ្រាន់តែបង្ហោះសម្ញែងកាដូលុយសុទ្ធ ១ ម៉ឺនដុល្លារ និង ចិញ្ចៀនពេជ្រ ឆន សុវណ្ណារាជ ត្រូវគេរិះគន់ទក់សាច់ ព្រោះ (វីដេអូ)

កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ឆន សុវណ្ណារាជ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនខុសពីឆ្នាំមុននោះ តារាចម្រៀងប្រុសរូបនេះតែទទួលបានការពញ្ញាក់អារម្មណ៍ពីអ្នកគាំទ្រ និង បងប្អូនមិត្តភក្តិជាច្រើន នូវនំខួប ក៏ដូចជាកាដូមួយចំនួនដល់តារាចម្រៀងរូបនេះ ធ្វើឱ្យរូបគេសប្បាយចិត្តយ៉ាងខ្លាំង ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឱ្យចាបអារម្មណ៍ លាយឡំនឹងភាពសប្បាយរីករាយក្នុងថ្ងៃខួបកំណើត តារាចម្រៀង ឆន សុវណ្ណារាជ ក៏បានទទួលការរិះគន់ពីសំណាក់អ្នកលេងហ្វេសប៊ុកមួយចំនួនដែរ បន្ទាប់ពីតារាចម្រៀងប្រុសរូបនេះបានបង្ហោះសារបង្ហាញពីកាដូដែលទទួលបានពីបងប្អូននូវទឹកប្រាក់សុទ្ធ ១ ម៉ឺនដុល្លារ និង ចិញ្ចៀនពេជ្រ ១ វង់ ដែលក្នុងនោះលោកបានប្រើពាក្យមួយហាក់ធ្វើឱ្យទើសចិត្តដល់អ្នកលេងហ្វេសប៊ុក ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារនោះតារាចម្រៀង ឆន សុវណ្ណារាជ បានសរសេរថា 《រំភើបពេកអត់ដឹងនិយាយថា ម៉េច😭😭 អរគុណខ្លាំងណាស់ បងប្អូនទាំងអស់គ្នា កាដូពិសេស ១ ម៉ឺនដុល្លារ ចិញ្ចៀនពេជ្រមួយវង់ វាមិនច្រើនសម្រាប់អ្នកខ្លះ តែវាមានន័យណាស់សម្រាប់ខ្ញុំ អរគុណគ្រប់យ៉ាង love you 🥰🥰 ខួបកំណើតមានន័យ》 ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួបានការរិះគន់ហើយនោះ តារាចម្រៀង ឆន សុវណ្ណារាជ ក៏បានបន្ថែមសារមួយទៀត ដោយលោកបានរៀបរាប់ថា 《បងប្អូន ខ្ញុំគ្រាន់តែផុសសោះក៏ខុសដែរ ដៀលឡើងកប់ៗមាត់ និយាយទៅឱ្យតែអ្នកសិល្បះធ្វើអីក៏ខុសដែរ ឱ្យតម្លៃបន្តិចទៅបានអត់ មានក៏ខុស ក្រក៏ខុស មើលក្នុងផ្លូវល្អខ្លះទៅបានអត់ ពេលខ្លះមិនដូចការគិតរបស់យើងទេ សូមមេត្តាណា ខ្មែរដូចគ្នាទេ រៀនឱ្យតម្លៃអ្នកសិស្បះខ្លះទៅ សូមមេត្តាណា ពួកខ្ញុំក៏មានតម្លៃដែរ អ្នកសិល្បះហ្នឹងវាអន់ខ្លាំងណាស់ទៅហេ ក្នុងក្រសែភ្នែកអ្នក? សុំទោសបើខ្ញុំនិយាយខុស》៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment