ពេលគេថា Rose មិនតបទៅគេវិញ គេគិតថានាងឆ្កួត តែនាងបកទៅវិញ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ជាការពិតណាស់ មួយរយៈកន្លងទៅនេះ តារាស្រី កញ្ញា Rose កំពុងតែទទួលបាននូវការចាប់អារម្មណ៍ពីហ្វេនៗជាច្រើន នៅលើបណ្ដាញសង្គម ជាមួយនឹងការងារក្នុងវិស័យសិល្បៈចម្រៀង ក៏ដូចជាស្ទាយ៍តែងខ្លួនរបស់នាងផ្ទាល់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉្យាងវិញទៀត ទន្ទឹមនឹងការគាំទ្រពីហ្វេនៗ ជាមួយនឹងសមត្ថភាពក្នុងការងារសិល្បៈរបស់នាង តារាស្រីរូបនេះ ក៏ទទួលមានការឌឺដងពីអ្នកលេងនៅក្នុងបណ្ដាញសង្គមមួយចំនួន​ ជាពិសេស ថែមទាំងមានការយករូបទៅត្រូល ដើម្បីការកម្សាន្តសប្បាយផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែទោះជាយ៉ាងណា តារាស្រីរូបនេះ ហាក់ដូចជាមិនមានការតបត ឬឆ្លើយឆ្លងអ្វីទៅកាន់អ្នកទាំងនោះឡើយ ដោយពេលខ្លះ ធ្វើឲ្យអ្នកទាំងនោះគិតថា នាងឆ្កួត ឬនាងកំពុងតែមានជំងឺផ្លូវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អារម្មណ៍ ថែមទៀតផង ប៉ុន្តែ រហូតមកទល់នឹងពេលថ្មីៗនេះ នៅក្នុងពេលដែលនាង បានផ្ដល់កិច្ចសម្ភាសន៍ជាមួយនឹង ខ្មែរឡូត កញ្ញា Rose ក៏បាននិយាយថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើនាង ពិតជាមានជំងឺឆ្កួត ឬមានជំងឺសតិអារម្មណ៍មែន នាងក៏មិនអាចទៅធ្វើបុណ្យ ទៅច្រៀងឬថតនៅក្នុងការងាររបស់នាង ហើយក៏មិនអាចរៀនចប់កម្រិតបរិញ្ញាប័ត្របានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ យោងតាមការបកស្រាយបែបនេះ ក៏បានបង្ហាញថា នាង គឺជាមនុស្សដែលពិតជាមានភាពអត់ធន់យ៉ាងខ្លាំង ជាពិសេស មិនថាមានរឿងអ្វីកើតឡើង នាងនៅតែខិតខំប្រឹងប្រែង នៅក្នុងអាជីពរបស់នាង រហូតទទួលបាននូវភាពជោគជ័យ ផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment