តារាស្រីជួរមុខ យ៉ាយ៉ា (Yaya Urassaya) គឺជាតារាសម្ដែងមួយរូប ដែលអាចនិយាយបានថា សឹងតែល្អឥតខ្ចោះ ទាំងរូបសម្ផស្ស ទេពកោសល្យ ភាពឆ្លាតវៃ មានចរិតរួសរាយរាក់ទាក់
ការសិក្សាក៏ខ្ពស់ មូលហេតុទាំងនេះហើយ បានរុញច្រានឱ្យនាងក្លាយជាតារាល្បីលំដាប់ជួរមុខ និង ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីហ្វេនទាំងក្នុងប្រទេស និង ក្រៅប្រទេស ។មានហ្វេនស្រឡាញ់គាំទ្រច្រើនជារឿងមួយ
ប៉ុន្ដែសូម្បីតែអ្នកសិល្បៈស្របាលៗគ្នាមួយចំនួនធំ បានកោតស្ញប់ស្ញែងពីទេពកោសល្យរបស់តារាស្រី យ៉ាយ៉ា ពេញៗមាត់ ដែលអ្នកសិល្បៈទាំងនោះមានដូចជា នាង Baifern , Lisa សមាជិកក្រុម
Blackpink , Kwan Usamanee , Patricia Good និង សិល្បការិនីល្បីៗជាច្រើនរូបទៀត ដែលភាគច្រើនសុទ្ធសឹងតែមានអាយុស្របាលៗនាង ឬ អាយុច្រើនជាងនាង ។យ៉ាយ៉ា ប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ
ហើយប៉ុន្មានឆ្នាំមកនេះ នាងបានសាងភាពល្បីល្បាញជាច្រើនតាមរយៈខ្សែភាពយន្តភាគទាំងបុរាណ និង សម័យ ទន្ទឹមនឹងនោះនាងក៏ក្ដោបបានប្រជាប្រិយភាពយ៉ាងផុសផុលរហូតមកដល់ពេលនេះ
ក្លាយជាគ្រាប់ពេជ្រប្រចាំប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ផងដែរ ។ មិនមែនអ្នកណា ក៏អាចទទួលបានការកោតសរសើរពីមិត្តសិល្បៈដូចគ្នាចេញពីចិត្តដូច យ៉ាយ៉ា បានទេ តែនាងអាចធ្វើបាន ។ត្រឹមអាយុ ២៧ ឆ្នាំ យ៉ាយ៉ា ទទួលបានទាំងព្រម មិនថា ស្នេហា ការងារ មិត្តភក្ដិល្អៗ រូបសម្បត្តិ ទ្រព្យសម្បត្តិ ភាពល្បីល្បាញ និយាយឱ្យខ្លីគឺជីវិតបរិបូរទៅដោយគ្រប់យ៉ាង ៕