ខួបកូនស្រី Love Riyaទេ តែធ្វើអធិកអធម ដូចមង្គលការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ បច្ចុប្បន្នអ្នកលក់អនឡាញដ៏ល្បីឈ្មោះ អ្នកនាង Love Riya មានកូនស្រីម្នាក់ដែលមានមុខមាត់គួរឲ្យក្នាញ់ បើទោះបីពេលនេះ នាងជាស្ត្រីមេម៉ាយកូនមួយ តែជីវិតរស់នៅសព្វថ្ងៃពិតជាមានក្ដីសុខខ្លាំ ខណៈមុខជំនួញកាន់តែជោគជ័យពីមួយថ្ងៃទៅមួយថ្ងៃ ដែលមានអតិថិជនច្រើន ទិញផលិតផលរបស់នាងជាប្រចាំថ្ងៃគួរឲ្យកត់សម្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីយប់មិញនេះ អ្នកមេម៉ាយសាច់សខ្ចីរូបនេះ បានធ្វើពិធីខួបកំណើតជូនដល់កូនស្រីជាទីស្រលាញ់ ដោយបានធ្វើឡើងយ៉ាងអធិកអម ជួលអាគារយ៉ាងធំទូលាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមទាំងមានការដេគ័រនៅក្នុងពិធីយ៉ាងស្រស់ស្អាត ប្រណិតតែម្ដង។ លើសពីនេះទៅទៀត គេសង្កេតឃើញភ្ញៀវដែលបានអញ្ជើញមកចូលរួម មានសុទ្ធតែអ្នកលក់អនឡាញល្បីៗដូច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នាពេញកម្មវិធីតែ ក្នុងនោះដែរ បើមើលតាមសកម្មភាព ពិតជាមានភាពសប្បាយរីករាយខ្លាំងតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើងាកទៅមើលអ្នកនាង Love Riya ឯណេះវិញ ស្របពេលខួបកំណើតកូនស្រីអាយុ១ឆ្នាំនោះ នាងបានតុបតែងខ្លួនយ៉ាងលេចធ្លោ ក្នុងឈុតសម្លៀកបំពាក់មានការច្នៃឡើងយ៉ាងប្លែកភ្នែកតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកលក់អនឡាញរូបនេះ ក៏បានពាក់នៅគ្រឿងពេជ្រជ្រែកខ្លួន មានទាំងខ្សែក ចិញ្ចៀន កងដៃ និងមកុដទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ចាក់ផងដែរថា បើទោះបី Love Riya បានលែងលះជាមួយស្វាមី និងចិញ្ចឹមកូនតែម្នាក់ឯង តែនាងបានមើលថែទាំកូនស្រីបានយ៉ាងល្អ ជាពិសេស បានរៀបចំខួបកំណើតជូនកូនស្រីជាលើកដំបូងយ៉ាងអធិកអធមខ្លាំង រហូតធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment