ពលរដ្ឋ ស្នើអភិបាលរាជធានីភ្នំពេញ អន្តរាគមន៍បន្ទាន់ ទឹកលិចផ្ទះម្តុំផ្សារត្រពាំងថ្លឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅម្តុំផ្សារត្រពាំងថ្លឹង (បុរីពិភពថ្មី២) ផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដែលកំពុងរងគ្រោះជំនន់ទឹកភ្លៀង លិចផ្ទះសម្បែង សំណូមពរលោកអភិបាលរាជធានីភ្នំពេញ អន្តរាគមន៍ដោះស្រាយបន្ទាន់ផង ព្រោះលំនៅឋានរបស់ពួកគាត់កំពុងលិចលង់មិនធ្លាប់មានដោយជំន់ទឹកភ្លៀង បានលិច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទះរបស់ពួកគាត់យ៉ាងធ្ងន់ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងធ្វើឲ្យពួកគាត់បារម្ភពីសុវត្ថិភាព សុខភាពខ្លួននិងក្រុមគ្រួសារ ពិសេសកូនតូច ។ប្រជាពលរដ្ឋខាងលើ ឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់ជញ្ជ្រាំពេញ១ថ្ងៃ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មក លំនៅឋានពួកគាត់បានរងការលិចលង់យ៉ាងធ្ងន់ជម្រៅដល់ជាងកន្លះម៉ែត្រ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ភារ:ផ្សេងៗ និងធ្វើឲ្យពួកគាត់បារម្ភពីសុវត្ថិភាពខ្លួនឯងនិងតកូនចៅ ដូច្នេះពួកគាត់សំណូមពរដល់អាជ្ញាធរខណ្ឌ ជាពិសេស លោកអភិបាលរាជធានីភ្នំពេញ មេត្តាចុះជួយអន្តរាគមន៍បន្ទាន់ផង ព្រោះពេលនេះទឹកជំនន់ មិនទាន់ស្រកទេ បែរជាលិចកាន់តែធ្ងន់ថែមទៀត។ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ ឲ្យដឹងបន្តថា តាំងពីពួកគាត់មករស់នៅទីនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ច្រើនឆ្នាំមកហើយ មិនដែលមានបញ្ហាទឹកជំនន់លិចផ្ទះធ្ងន់ធ្ងរបែបនេះទេ ដូច្នេះពួកគាត់សំណូមពរដល់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់វិធានការដោះស្រាយបញ្ហាទឹកជំន់នេះជាបន្ទាន់ផង ជាពិសេសគឺរកដំណោះស្រាយទប់ស្កាត់កុំឲ្យមានការជន់លិចដោយជំនន់ទឹកភ្លៀងបែបនេះទៀត ។
ទោះយ៉ាងណា ជុំវិញសំណូមពរនិងការស្នើសុំរបស់ប្រជាពលរដ្ឋខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ឆ្លើយតបពីលោកម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ បានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទចូលច្រើនដង តែមិនមាការលើកទទួល ។គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ដោយសារតែទឹកភ្លៀងជន់លិចខ្លាំង ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ម៉ាស៊ីនបូមទឹកចល័ត ចំនួន៦គ្រឿង ដើម្បីបូមទឹកនៅចំណុចស្ថានីយបឹងទំពុន ទាំងយប់ ដើម្បីរំដោះទឹកដែលបានជន់លិច ដោយមានវត្តមានរបស់លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីជំនាញធ្វើអន្ដរាគមន៍ ដើម្បីបូម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹករំដោះពីស្ថានីយបឹងទំពុន ស្ថិតនៅលើផ្លូវលេខ៣៧១ ខណ្ឌមានជ័យ ។បើតាមរដ្ឋបាលរាជធានីភ្នំពេញ ឲ្យដឹងថា​ ដោយសារភ្លៀងធ្លាក់មួយមេធំ នៅថ្ងៃទី១១ ខែតុលា​ ឆ្នាំ២០២០ ទើបបណ្តាលឲ្យទឹកនៅក្នុងស្ថានីយបូមទឹក បឹងទំពុន ឡើងខ្លាំងមែនទែន ដូច្នេះហើយដើម្បីកុំឲ្យមានការប៉ះពាល់ដល់ទួរប៊ីននោះ អាជ្ញាធរសម្រេចបញ្ជូនរថយន្តទៅបូមទឹកចេញ ដើម្បីជួយសង្គ្រោះស្ថានីយ ដូច្នេះរថយន្តត្រូវតម្រៀបជាជួរនៅលើផ្លូវ ជាហេតុត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅពេលនោះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment