ប្រុងប្រយ័ត្នបំផុត! ព្យុះ ២ ថ្មីទៀតនឹងមានឥទ្ធិពលមកលើកម្ពុជា នាំឱ្យជំនន់ទឹកភ្លៀងអាចនឹងនៅតែបន្ត

នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២០ នេះក្រសួងធនធានទឹក និងឧតុនិយមបានចេញផ្សាយអំពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ។ តាមការព្យាករណ៍ឱ្យដឹងថា​ ប្រព័ន្ធសម្ពាធទាបនឹងបន្តលាតសន្ធឹងលើកម្ពុជា ។ នៅលើសមុទ្រចិនខាងត្បូងបានកើតព្យុះទី ១៦ ឈ្មោះ ណាងកា ។ តាមការព្យាករព្យុះនេះនឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះហៃណាំមុននឹងចូលដល់ភាគខាងជើងវៀតណាមថ្ងៃទី ១៥ ខែតុលា ។ បន្ទាប់ពីនោះក្នុងរង្វង់ថ្ងៃទី ១៦ និង ទី ១៧ ព្យុះថ្មីមួយទៀតនឹងកើតឡើងដែលរាប់ថាជាព្យុះទី ១៧ ឈ្មោះ សូដែល មានកម្លាំងខ្លាំង ។ តាមការរំពឹងទុក ព្យុះនេះនឹងចូលប្រទេសវៀតណាមត្រង់ចំណុច គីញើន រួចបន្ថយឥទ្ថីពលជាបន្តបន្ទាប់ ដោយបន្តឆ្លងកាត់ចូលកម្ពុជា តាមខេត្តរតនគីរី នាថ្ងៃទី ១៨ និង ទី ១៩ ក្នុងកម្លាំងជាវិសម្ពាធ និង សម្ពាធទាប ។ ស្ថានភាពបែបនេះធ្វើឱ្យ មានអាកាសធាតុប្រែប្រួលដូចខាងក្រោមនេះ៖

១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២៣ ដល់ ២៥°C

– សីតុណ្ហភាពអតិបរមា មានពី ២៧ ដល់ ២៩°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ។ នៅថ្ងៃទី ១៨ ដល់ ១៩ ខែតុលា បណ្តាខេត្តនៅវាលទំនាបមួយចំនួន ពិសេសនៅភាគពាយ័ព្យ និង ភាគខាងជើង​ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ។

២. បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និង ខ្ពង់រាបឦសាន

– សីតុណ្ហភាពអប្បបរមា មានពី ២១ ដល់ ២៣°C

– សីតុណ្ហភាពអតិបរមា មានពី ២៦ ដល់ ២៨°C ។ នឹងអាចមានភ្លៀងធ្លាក់រាយបា៉យពីកម្រិតមធ្យមទៅបង្គួរ ។

៣. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២២ ​ដល់ ២៤°C

– សីតុណ្ហភាពអតិបរមា មានពី ២៦ ដល់ ២៨°C ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន លាយឡំ ខ្យល់បកបោក នឹងរលកខ្ពស់ៗ ។

ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសនៅតំបន់វាលទំនាបក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និង ជួរភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ២០ ខែតុលា ។ អ្នកនេសាទ និង អ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ច្រើន លាយឡំ ខ្យល់បក់ខ្លាំង និង រលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែ តុលា ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment