កាន់តែស្រស់ស្អាត! ក្រោយ ភិន សុដាលីស ស្លៀកឈុតនេះ ធ្វើជាពិធីការិនីក្នុងកម្មវិធីមួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ តារាសម្តែងស្រស់រូបស្រស់សោភា អ្នកនាង ភិន សុដាលីស កាន់តែស្អាត ពោរពេញទៅដោយភាពទាក់ទាញទោះបីជាអ្នកនាងមានកូនស្រីម្នាក់រួចទៅហើយក៏ដោយ។ តារាស្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយដួងនេះ​បានជួបនឹងរឿងរ៉ាវដែលអាក្រក់ទាំងវ័យក្មេងទាក់ទងនឹងរឿងស្នេហា ​ដែលវានៅតែជាស្រមោលមួយនៅក្នុងចិត្តអ្នកនាង តែទោះជាយ៉ាងណាក៏អ្នកនាងបានជម្នះយក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្នះលើស្រមោលមួយនេះបានដោយជោគជ័យ តាមរយៈភាពសប្បុរស ការគោរព ឱនលំទោន និងស្នាមញញឹម​ដែលទាំងនេះវាជាអ្វីដែលឲ្យអ្នកដែលរួមការងារជាមួយ​ អ្នកនាង​ ភិន សុដាលីស មានការស្រលាញ់ចូលចិត្ត និង​តែងតែផ្តល់ជូន​នូវរាល់ការងារ​ទាំងផ្នែកសិល្បៈ ពិធីការិនីក្នុងកម្មវិធី និងការថតជាវីឌីអូចម្រៀង ឬវីឌីអូផ្សព្វផ្សាយពាណិជ្ជកម្មជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្មីៗនេះ អ្នកនាង ភិន សុដាលីស ក៏បានគ្រងនូវរ៉ូបរាត្រីស្រមោលស មួយយ៉ាងស្រស់ស្អាតនិងសិចស៊ី ទាក់ទាញមួយផងដែរ ក្នុងនាមជាពិធីការិនីនៅក្នុងកម្មវិធី MSS GRAND 2020 ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្នកនាង ភិន សុដាលីស ក៏បានថតនូវរូបភាពមួយចំនួនរួច ផុសនៅក្នុងគណនី FACEBOOK និងINSTAGRAM របស់អ្នកនាង ដោយភា្ជប់ជាមួយសារដែលបង្កប់ទៅដោយអត្ថន័យមួយផងដែរថា ” មិនថាជីវិតធ្លាក់ដុនដាបដល់ស្ថានភាពដែលនិយាយមិនចេញក៏ដោយ ប៉ុន្តែខ្ញុំតែងក្រោកឡើងមកជាមួយសេចក្ដីសង្ឃឹម ហើយនៅគ្រប់ទីកន្លែង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលខ្ញុំបានទៅ គ្រប់មនុស្សដែលខ្ញុំបានជួប ខ្ញុំបានស្ពាយទៅជានិច្ចជាមួយទឹកចិត្តសប្បុរស ការគោរព ឱនលំទោន និងស្នាមញញឹម “។
ក្នុងនោះដែរ អ្នកនាង ភិន សុដាលីស ហាក់ចង់បង្ហាញថា ទោះជីវិតធ្លាក់ដុនដាបដល់ស្ថានភាពណា ក៏ត្រូវតែក្រោកឡើងជាមួយក្តីសង្ឃឹមដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment