នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ឡេង ណាវ៉ត្រា និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ៦០ ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជាថវិកាជួយសង្គ្រោះ
ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។ដោយសារតែកម្ពុជាទទួលរងឥទ្ធិពលសម្ពាធទាប និង ព្យុះ ជាបន្តបន្ទាប់ បានធ្វើឱ្យបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា រង
ការលិចលង់ដោយទឹកជំនន់។ គួររំលឹកផងដែរ បើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី១៣ តុលា ២០២០ បានឱ្យដឹងថា ឥទ្ធិពលនៃ
ទឹកជំនន់នេះ បានសម្លាប់មនុស្ស ១០នាក់ របួស ២នាក់ និងជន់លិចលង់ផ្ទះប្រជាពលរដ្ឋ ៣ ម៉ឺនខ្នង ក្នុងនោះផ្ទះ ៣០ ខ្នង រងការខូចខាត ៕
សូមទស្សនារូបភាពខាងក្រោម