ពាក់មី ឆ្លើយតបបែបនេះ ចំពោះអ្នកនិយាយថា «លោកល្បីនឹងលែងប្រពន្ធចោលហើយ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលប្រមាណជា ១០ ឆ្នាំ មកហើយ ក្នុងការប្រឡូកក្នុងវិស័យសិល្បរបស់ ពាក់មី ក្រោយពីទទួលបានជ័យលាភីក្នុងការប្រកួតកម្មវិធីកំប្លែងរបស់ស្ថានីយ៍ទូរទស្សន៍ CTN។រយៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលជាច្រើនឆ្នាំមកនេះ តារាកំប្លែងរូបនេះ ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង រហូតបានវិវត្តន៍ខ្លួនក្លាយទៅជាតារាសម្តែង និង តារាចម្រៀង ដែលមានប្រជាប្រិយភាពទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងភាពល្បីល្បាញនោះដែរ ពាក់មី ក៏ធ្លាប់លើកឡើងថា ធ្លាប់មានអ្នកនិយាយថា លោកនឹងលែងប្រពន្ធ បន្ទាប់ពីជាប់កំប្លែងនោះ។យ៉ាងណាមិញ នៅថ្ងៃខួបកំណើតរបស់ភរិយា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ នេះ តារាពហុជំនាញរូបនេះ បានបង្ហោះសារបង្ហាញពាក្យពិតរបស់លោកទៅដល់មហាជន និង ភរិយាថា លោកមិនចោលប្រពន្ធដូចពាក្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេថានោះទេ។សារអមជាមួយរូបភាព កាន់នំខេក អបអរថ្ងៃកំណើតភរិយា ពាក់មី បានរៀបរាប់ថា៖ «ជូនពរប្រពន្ធសម្លាញ់ក្នុងថ្ងៃខួបកំណើត យើងតស៊ូជាមួយគ្នាតាំងពីបងធ្វើសំណង់ ១ ថ្ងៃ ៨០០០៛ ប្រពន្ធធ្វើការរោងចក្រ ១ ខែ ៥០ $ ជួលផ្ទះនៅជាមួយគ្នា ១ ខែ ២០$ ទិញម្ហូបស៊ី ១ ពេល ២០០០៛ ទឹកភ្លើង ១ ខែអស់មិនដល់ ១០០០០៛ ទេ ពេលទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រុកម្តងៗជិះឡានតែលើដំបូលទេ ព្រោះអស់លុយតិច ។ ទឹកដោះម្តាយថ្លៃ បងប្រលងកំប្លែងជាប់! ពេលបងប្រលងកំប្លែងជាប់ គេថាពេល ពាក់មី ល្បីនឹងលែងប្រពន្ធចោលហើយ តែ ១០ ឆ្នាំហើយដែល ពាក់មី ល្បី ប្តីប្រពន្ធយើងនៅដូចដើម សល់បានកូន ៣ នាក់»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment