ដំណឹងបន្ទាន់!អភិបាលខេត្តកំពង់ស្ពឺ ព្រមានថា ២ម៉ោងទៀត (ម៉ោង៤ល្ងាច) ក្រុងច្បារមនទាំងមូលនឹងជន់លិចខ្លាំង, សូមប្រជាពលរដ្ឋរើអីវ៉ាន់ចេញពីផ្ទះបន្ទាន់ ទៅរកទីទួលមានសុវត្ថិភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅមុននេះបន្ដិចនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសថា រយៈពេល២ម៉ោងទៀត ពោលម៉ោង៤ល្ងាច ក្រុងច្បារមនទាំងមូលនឹងជន់លិចខ្លាំង និងមួយចំណែក នៅស្រុកសំរោងទង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក វ៉ី សំណាង តាមរយៈ Facebook បានប្រកាស និងជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅភូមិរលោង ភូមិព្រៃស្លឹក ភូមិកាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មី ភូមិក្រវៀន ភូមិព្រៃបេង ភូមិតាំងក្រូច ភូមិសំពៅ ក្នុងក្រុងច្បារមនទាំងមូល និងស្រុកសំរោងទងមួយចំណែក ត្រូវរើសម្ភារផ្សេងៗនៅក្នុងផ្ទះ ចេញទៅរកទីទួលសុវត្ថិភាពជាបន្ទាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងយ៉ាងដូច្នេះថា «សូមគោរពជម្រាប ជូនពុកម៉ែមាមីងបងប្អូន មេត្តាជ្រាបថានៅ២ម៉ោងទៀត (ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ភូមិព្រៃស្លឹក ភូមិកាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មី ភូមិក្រវៀន ភូមិព្រៃបេង ភូមិតាំងក្រូច ភូមិសំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូល ហើយនិងស្រុកសំរោងទងមួយចំណែក។សេចក្តីដូចបានជម្រាបជូនខាងលើ សូមពុកម៉ែមាមីងបងប្អូន ដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment