ទ្រី ដាណា បង្ហោះសារចាក់ដោតថា «តោះយើងប្រជែងគ្នាធ្វើបុណ្យទាន់បងប្អូនខ្មែរជួបទុក្ខលំបាក»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ទ្រី ដាណា ត្រូវបានគេស្គាល់ច្បាស់ជាអ្នកជំនួញអនឡាញ និង ជាថៅកែហាងពេជ្រដ៏ធំមួយក្នុងក្រុងភ្នំពេញ ដោយជាញឹកញយគេតែងបានឃើញថៅកែហាងពេជ្ររូបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើអំពើសប្បុរសធម៌ជាច្រើនដល់បងប្អូននប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាននានាក្នុងប្រទេកម្ពុជា ។ជាក់ស្តែងក្នុងពេលដែលប្រទេសកម្ពុជា និង ប្រជាជនកម្ពុជាកំពុងរងគ្រោះទឹក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំនន់នេះ អ្នកជំនួញអនឡាញល្បីឈ្មោះ ទ្រី ដាណា ក៏បានចុះជួយចែកស្បៀង ចែកអាហារដល់ប្រជាពលរដ្ឋរងគ្រោះដែរ ។ អ្វីដែលចាប់អារម្មណ៍អ្នកនាង ទ្រី ដាណា ក៏បានបង្ហោះសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាក់ដោតមួយផងដែរ គ្រាដែលប្រទេសកម្ពុជាកំពុងជួបទុក្ខលំបាកនេះ ។អ្នកនាង ទ្រី ដាណា បានសរសេរសារបង្ហោះដូច្នេះថា «តោះយើងប្រជែងគ្នាធ្វើបុណ្យ ទាន់បងប្អូនខ្មែរជួប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទុក្ខលំបាក (គ្រោះទឹកជំនន់) កុំបានតែនិយាយគ្មានការធ្វើមិនល្អទេ ខ្ញុំចូលចិត្តធ្វើច្រើនជាងការនិយាយ អ្នកខ្លះមិនទាន់បានចែកផងប្រកាសផ្អើលគេផ្អើលឯងអស់ បើពួកយើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជែងគ្នាក្នុងការធ្វើបុណ្យវិញល្អខ្លាំងណាស់ ព្រោះអ្នកដែលបានទទួលប្រយោជន៍គឺបងប្អូនខ្មែរយើង ទ្រីដាណា ចូលចិត្តធ្វើច្រើនជាងការនិយាយ» ។ក្រោយការបង្ហោះសារបែបនេះ ថៅកែហាងពេជ្រ ទ្រី ដាណា កាន់តែទទួលបានការចាប់អារម្មណ៍ និង លើកសរសរយ៉ាងខ្លាំងពីមហាជន ដោយក្នុងនោះមានការលើកមេដៃឱ្យអ្នកនាងយ៉ាងច្រើនផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment