ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ជាថ្ងៃខួបកំណើតរបស់ តារាចម្រៀងប្រុស ឆន សុវណ្ណរាជ តែរូបលោក មិនបានធ្វើពិធីធំដុំអ្វីប៉ុន្មានទេ គ្រាន់តែជួបជុំបងប្អូន
ក្រុមគ្រួសារនៅក្នុងហាងថ្មីរបស់លោកតែប៉ុណ្ណោះ តែអ្វីដែលសំខាន់ រូបលោក ទទួលបានកាដូជាលុយ១ម៉ឺនដុល្លារ នៅក្នុងនំខេក និងចិញ្ចៀនពេជ្រមួយវង់ទៀតផង។ជាពិសេស កាលពីប៉ុន្មាននាទីមុននេះដែរ
តារាប្រុសរូបនេះ ក៏បានបង្ហាញនូវរូបថតប៉ុន្មានសន្លឹក និងសារយ៉ាងវែងអន្លាយ ដែលបង្ហាញពីការទិញកាដូជូនខ្លួនឯង ជាផ្ទះវីឡា ក្នុងថ្ងៃកំណើតឆ្នាំនេះ ដោយលោកបានសរសេរថា៖ តី
ស្វាគម៏សមាជិកថ្មី ហើយចំពេលខួបកំណើតល្មម ផ្លូវ60mយើងនឹងជិតកន្លែងធ្វើកា ដូសំរាប់ខ្លួនឯងឆ្នាំនេះ ស្រលាញ់ពេកយកមួយគូហ្មងទៅកុំអោយរំខានអ្នកជិតខាង ចង់មានចង់បានទាល់តែខំរកលុយ
នឹងសន្សំ លុយមិនងាយរត់រកមនុស្សនោះទេ ពេលវេលាជាមាសប្រាក់ យកពេលវេលាមកធ្វើរឿងមានប្រយោជន៍ទើបយើងទទួលបានប្រយោជន៍មកវិញ ខួបកំណើតមានន័យ អំពើល្អមិនសាបសូន្គួរ
បញ្ជាក់ផងដែរថា ឆ្នាំ២០២០ បើទោះបីជា មានបញ្ហាកូវីដ១៩ ក៏ដោយពិតមែន តែការងារសិល្បៈ មុខរបរ ជំនួញរបស់លោក នៅតែល្អប្រសើរ រហូតលោក អាចបើកហាងដោយខ្លួនឯង និង ពេលនេះទៀតសោត អាចទិញផ្ទះបានទៀត ធ្វើឲ្យគ្រប់គ្នា អត់ទ្រាំសរសើរលោកមិនបាន៕