ជីវិតស្នេហាបែបនេះហើយ ធ្វើឲ្យ អេដវីន និងគូស្នេហ៍ ស្រលាញ់គ្នាយ៉ាងមានក្តីសុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ជាការពិត បច្ចុប្បន្ន កម្លោះសង្ហា មានសាច់ដុំធំកង់ៗលោក អេដវីន កំពុងមានទំនាក់ទំនងស្នេហាជាមួយស្ត្រីមេម៉ាយកូនមួយ បើទោះបីគូស្នេហ៍តារាប្រុសរូបនេះ ធ្លាប់មានកូនរួចក៏ពិតមែន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែលោកមិនដែលប្រកាន់ឡើយ ជាពិសេស រឹតតែបង្ហាញនៅភាពរឹងមាំនៃចំណងស្នេហាអ្នកទាំងពីរលើសដើម។ ម្យ៉ាងវិញទៀត គេសង្កេតឃើញគូស្នេហ៍មួយគូនេះ តែងតែបណ្ដើរគ្នាតាមទីសាធារណៈទៅណាមកណាជាមួយគ្នាយ៉ាងស្អិតរមួតតែម្ដង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ គ្រប់សកម្មភាព និងរូបភាពតារាប្រុសរូបនេះ បង្ហោះម្ដងៗតែងតែមានភាពផ្អែមល្ហែម និងមានសេចក្ដីសុខខ្លាំង។ ក្នុងនោះដែរ បន្ទាប់ពីមើលចិត្តគ្នាប៉ុន្មានឆ្នាំមកនេះ អេដវីន បានបង្ហោះសារខ្លីមួយ និយាយពីចំណងស្នេហាលោក និងគូស្នេហ៍យ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រលាញ់គ្នាចាំបាច់ទាល់តែមាន ផ្ទះ ឡាន មាសប្រាក់ ធ្វើអ្វីណ៎ ឲ្យតែមានចិត្តស្មោះត្រង់ យល់ចិត្តគ្នា ទុកគ្នាចិត្តគ្នា មិនក្បត់គ្នាទៅវិញទៅមកទៅបានហេីយ នៅជាមួយគ្នាយកទៅណាអស់។ រៀនស្រលាញ់គ្នាបែបចាស់ចិត្ត ចាស់គំនិតតិចទៅណ៎អូនៗណ៎ ចាំដល់ពេលណាទៀត Panhchaka June។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការសរសេរសារនិយាយរឿងស្នេហាខ្លួនរួច ក៏មានហ្វេនៗជាច្រើនលួចច្រណែន និងជូនពរអ្នកទាំងពីរកាន់តែស្រលាញ់គ្នាខ្លាំងជាមុនផងដែរ។ ជាក់ស្ដែង តារាសម្ដែងពោរពេញដោយសមត្ថភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងរូបសម្បត្តិសង្ហារូបនេះ តែងតែផ្ដល់ពេលវេលាសម្រាប់គូសង្សារខ្លួនជានិច្ច ទោះរវល់ជាមួយការងារយ៉ាងណាក្ដី។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ រូបលោកបានផ្ដល់នៅផាពកក់ក្ដៅទៅកាន់កូនគូស្នេហ៍ដូចជាកូនបង្កើតយ៉ាងដូច្នោះដែរ បើតាមការសង្កេតឃើញកន្លងមក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment