ដូចដែលប្រិយមិត្តបានដឹងហេីយថាខណៈនេះប្រទេសកម្ពុជាកំពុងតែជួបនូវគ្រោះទឹកជំនន់ ដែលជាហេតុធ្វេីឱ្យពលរដ្ឋមួយចំនួនបង្ខំចិត្តចាកចេញពីលំនៅដ្ឋានទៅរកទីទួលសុវត្ថិភាព។
យ៉ាងណាមិញក៏មានអ្នកមានចិត្តធម៌ជាច្រេីនបាន ជួយឧបត្ថម្ភជាថវិកា និងគ្រឿងហូបចុកជាច្រេីនផងដែរ ដែលនេះបញ្ជាក់ឱ្យឃេីញថាខ្មែរចេះជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ។
ផ្ទុយមកវិញក៏មានជនឆ្លៀតឱកាសមួយចំនួនបាន ដំឡេីងថ្លៃទំនិញ ខណៈពលរដ្ឋកំពុងត្រូវការវាជាចំបាច់។ យោងតាមប្រភពពីលោក K01 បានបញ្ចេញប្រតិកម្មថា
“ ជួយស៊ែរអោយដល់ដេប៉ូបោះដុំមីគ្រប់ប្រភេទផង ឡើងថ្លៃ កប់ហើយ ជំនាន់កូវិត១៩ម៉ាស់ឡើងថ្លៃ ជំនាន់ទឹកជំនន់ មីត្រីខក៍ឡើង យីកុំជ្រុលពេក សូមអរគុណអ្នកលក់មិនឡើងថ្លៃ សូមកុំឆ្លៀតឱកាស់ពេក អស់លោកអ្នកលក់មួយចំនួន ស្លាប់ទៅមិនយកទៅណា”៕ សូមទស្សនាវីដេអូខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោម៖