កូន ៧ ខែស្រែកយំរកម្ដាយ ឯប្តីបត់ជើងយំមុខសពប្រពន្ធ ឃើញហើយទប់ទឹកភ្នែកមិនជាប់!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីល្ងាចថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង នៅសង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមាននារី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្នាក់ជិះម៉ូតូស្កុបពីពណ៌-ស ស្លាកលេខ ភ្នំពេញ 1HE-6476 បានបើកធ្លាក់រណ្តៅធ្វើលូធ្លាក់ពីលើម៉ូតូផ្កាប់មុខចូលទឹក ខណៈមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំងលិចផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើល និង សោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតហាក់មិនសមហេតុផលនេះ។នារីរងគ្រោះខាងលើមានឈ្មោះ ជា រដ្ឋា អាយុ ៣៣ មានស្រុកកំណើតនៅស្រុកពាមរក៍ ខេត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រៃវែង ។ ក្រោយកើតហេតុ គ្រួសារនារីរងគ្រោះបានដឹកសពទៅធ្វើបុណ្យនៅឯខេត្តស្រុកកំណើត ពេលនេះដែរ ពិធីបុណ្យសពរបស់នារីរងគ្រោះកំពុងតែប្រព្រឹត្តឡើងនៅស្រុកកំណើតឯ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភូមិ ៥ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ។ស្របពេលពិធីបុណ្យកំពុងធ្វើឡើងតាមបវេណីនោះ មានរូបភាពមួយចំនួនត្រូវបានបង្ហោះឡើងដោយអ្នកលេងហ្វេសប៊ុកម្នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អះអាងថាខ្លួនជាមិត្តនារីរងគ្រោះពេលបានទៅចូលរួមពិធិ ដោយគេឃើញកូនស្រីអាយុ ៧ ខែរបស់នារីរងគ្រោះបានយំរកម្តាយខណៈនៅក្នុងដៃឪពុកកំពុងព និង រូបភាពមួយទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានស្តែងឱ្យឃើញពីស្វាមីនារីរងគ្រោះបានអង្គុយបត់ជើងមុខមឈូស និង រូបថតប្រពន្ធយ៉ាងស្រងេះស្រងោចបំផុត ។រូបភាពនេះបានធ្វើឱ្យអ្នកលេងហ្វេសប៊ុកមានការអាណិតអាសូរជាពន់ពេក ទៅដល់ស្វាមី និង កូនស្រីតូចរបស់នារីរងគ្រោះយ៉ាងខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment