រំភើបចិត្តណាស់ ! ឧកញ៉ា ហុង ពីវ បានផ្តល់បុរីពិភពថ្មីគួរស្រូវទាំងមូល ដល់ជនរងគ្រោះដោយទឹកជំនន់ ស្នាក់នៅបណ្តោះអាសន្

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងរាល់ថ្ងៃទើបពេលនេះខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាកំពុងតែតែទទួលរងនូវការ វា យ ប្រហារយ៉ាងខ្លាំងពីសំណាក់គ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ ។ ប្រជាជនពេលនេះបានកំពុងតែមានក្តីព្រួយបារម្ភយ៉ាងខ្លាំងខណៈផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានលិចលង់អស់ធ្វើឲ្យពួកគាត់ពិបាកនិងរកកន្លែងស្នាក់នៅឲ្យបានត្រឹមត្រូវ និងត្រូវប្រឈមនិងហានិភ័យខ្ពស់ថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងមិនមែនតែនៅតាមបណ្តាខេត្តទេដែលកំពុងរងគ្រោះដោយសារទឹកជំនន់នេះ សូម្បីតែនៅក្នុងទីក្រុងក៏កំពុងតែជួបបញ្ហាលិចលង់ដូចគ្នាដែរ ហើយបើយើងក្រលេកមកមើលចំណុចកំណាត់ផ្លូវ២១៧ ខណ្ឌដង្កោ ពីរង្វង់មូលគួរស្រូវរហូតទៅដល់ស្ពានព្រែកជ្រៃបានទទួលរងនូវការលិចលង់ ដោយជំនន់ទឹកភ្លៀងពីស្ទឹងព្រែកត្នោតយ៉ាងខ្លាំងក្លា នៅមិនទាន់អន់ថយនៅឡើយទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែដោយឡែកបើយោងទៅតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅខណ្ឌដង្កោដោយផ្ទាល់នាពេលនេះ សម្តេចបានថ្លែងអំណរគុណដល់ឧកញ៉ា ហុង ពីវ ដែលបាន ផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកទៀតសម្តេចបាន សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ផងដែរ ដែលបានចូលរួមជាថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយ គិតត្រឹមម៉ោង4.50នាទីរសៀល ថ្ងៃ១៥ តុលា ២០២០នេះ​សម្តេចទទួលបានថវិកាទទួល​ប្រមាណ​ $6,037,700 ដុល្លារ និង 204 លានរៀល៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment