កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន ដោយជោគជ័យហើយ មើលទៅមុខ ជេននី (Jenny) ពិតជាគួរគ្រឺតខ្លាំងណាស់ ពិសេសមានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។
ក្នុងនោះ គេក៏បានឃើញ សាច់ញាតិ បងប្អូន មិត្តភ័ក្តិ និងមិត្តរួមអាជីពជាច្រើន បានមកសួរសុខទុក្ខ វីសា និងកូនស្រី ម្នាក់នេះ ដល់មន្ទីរពេទ្យ ប្រកបដោយក្តីរីករាយ ហាក់ដូចជាក្រុមគ្រួសារតែមួយអ៊ីចឹង។
ចំណែកព្រឹកមិញនេះ នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ តារាចម្រៀងរូបនេះ បានបញ្ចេញបទដំបូងរបស់ខ្លួន ច្រៀងពីជីវិតពិត ពិសេស ដើម្បីជូនស្វាមី និងកូនស្រីជាទីស្រលាញ់របស់ខ្លួន។ សួស វីសា បានភ្ជាប់សារប៉ុន្មានម៉ាត់ថា ៖
“ចម្រៀងមួយបទនេះ មានចំណងជើងថា “គ្រាប់ពេជ្រគ្រួសារ” ចម្រៀងនេះ ខ្ញុំច្រៀងពីជីវិតពិតរបស់ខ្ញុំ ច្រៀងចេញពីអារម្មណ៍ពិត ច្រៀងបណ្តើរ យំបណ្តើរ ជាមួយអារម្មណ៍រំភើប ព្រោះនេះជាបទចម្រៀងដំបូងបំផុត ដែលខ្ញុំធ្វើឡើងដើម្បីជូនស្វាមី និងកូនស្រី ជាទីស្រលាញ់របស់ខ្ញុំ អរគុណកូន Jenny ជាទីស្រឡាញ់ដែលបានចូលមកបំពេញសុភមង្គលឲ្យក្រុមគ្រួសារយើង !
ពាក្យថាប្តីប្រពន្ធ គឺមនុស្សពីរនាក់ត្រូវដើរលើផ្លូវតែមួយ ជាមួយគ្នាអស់មួយជីវិត ត្រូវរួមទាំងសុខ ទាំងទុក្ខ ទាំងសើច ទាំងយំ ទោះក្នុងកាល:ទេស:អ្វីក៏មិនបោះបង់គ្នាដែរ! និពន្ធទំនុកច្រៀងទំនុកភ្លេង ទ្រី សក្កដា ដឹកនាំសម្តែងដោយ ទ្រីសក្កដា កាត់តដោយ ចាន់បូរ៉ា”។
ស្តាប់ចប់ភ្លាម ស្រាប់តែហ្វេនៗ ជាច្រើន បានបង្ហាញអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង ដល់ថ្នាក់ចូល comment ថា ៖ខ្ញុំរំភើបឡើងហូរទឹកភ្នែកហើយ ខ្ញុំជិតគ្រប់ខែដែរហើយ តែមិនមានប្តីនៅក្បែរទេ តាំងពី១ខែមក ហើយខំធ្វើការរាល់ថ្ងៃ គ្មានពេលសំរាកសោះឡើយ អបអរគ្រួសាររីករាយ, ពីរោះណាស់បងហើយមានន័យទៀត, មើលហើយមានក្តីសុខណាស់, រំភើបឡើងហូរទឹកភ្នែងហើយ បងអើយ ជូនពរឲ្យគ្រួសារតូចរបស់បង មានសុភមង្គលរហូតណាបង my idol។
សូមទស្សនារូបភាពខាងក្រោម