ក្មេងស្រីអាយុ ១៨ឆ្នាំ សម្រេចក្ដីស្រមៃកាន់តំណែងជំនួសអភិបាលស្រុកវ័យក្មេង ឃឹម ហ្វីណង់ ១ថ្ងៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវតី សារាន មានក្តីស្រមៃចង់ក្លាយទៅជាអភិបាលស្រុកនៅក្នុងថ្ងៃអនាគត ហើយតាមរយៈអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) ប្អូនស្រីបានជ្រើសរើសយកលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីធ្វើជាគំរូ (Idol) របស់គាត់ ក្នុងដំណើរឈោងចាប់ក្តីស្រមៃមួយនេះ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ដើម្បីចូលរួមអបអរសាទរទិវា ”ក្មេងស្រីអន្តរជាតិ” ជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងដើម្បីសម្រេចក្តីស្រមៃរបស់ប្អូនស្រី សារាន លោក ឃឹម ហ្វីណង់ នឹងចូលរួមក្នុងកម្មវិធី #ក្មេងស្រីកាន់តំណែងជំនួស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលជាកម្មវិធី​មួយដែលមេដឹកនាំផ្ទេ​រតំណែង​ឱ្យក្មេងស្រីម្នាក់​កាន់តំណែង​ជំនួសជានិមិត្តរូប​ក្នុង​រយៈពេល​មួយថ្ងៃ ដើម្បីបង្កើតជា​ឱកាសឲ្យ​ក្មេងស្រីទទួលបានបទពិសោធន៍ផ្ទាល់នៃក្តីស្រមៃរបស់ខ្លួន អាចចែករំលែកគំនិត និងបង្ហាញការអំពាវនាវរបស់ពួកគេនៅ​កន្លែងដែលពួកគេកម្រមាន​វត្តមាន​ ឬត្រូវ​បាន​គេ​ស្តាប់ ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈកម្មវិធីឆ្លងកាត់បទពិសោធន៍ជាអភិបាលស្រុកក្នុងរយៈពេលពេញមួយថ្ងៃនេះ ក៏​ជា​ឱកាសឱ្យប្អូនស្រីអាច​រៀនសូត្រ ដឹកនាំ សម្រេចចិត្ត និង​អភិវឌ្ឍផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment