អ្នកនាងកុល ដាវី ស្វាមីសង្ឃឹមថា លើកទី២ មិនខកបំណង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្ដែងសិចស៊ី អ្នកនាងកុល ដាវី បានធ្វើឲ្យស្វាមីរបស់នាង លោកសុខ រក្សា សម្ដែងការអាណិតនាងខ្លោចចិត្ត រហូតដល់រលេងរលោងទឹកភ្នែកតែម្ដង ព្រោះថា ទារកដែលមកចាប់កំណើតក្នុងផ្ទៃដំបូងរបស់នាង ទើបតែបានប៉ុន្មានសប្ដាហ៍សោះ ក៏អស់ជីវិតទៅវិញ នាំឲ្យដាវី ស្រងូតស្រង៉ាត់រហូតស្រកសាច់ទៀតផង។លោកសុខ រក្សា បានឲ្យដឹងថា លោកមាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អារម្មណ៍តក់ស្លុតជាងភរិយាទៅទៀត ពេលដែលទទួលដំណឹងអកុសលនេះ ព្រោះទាំងលោក និងប្រពន្ធ សុទ្ធតែជាអ្នកស្រលាញ់ចូលចិត្តក្មេងៗដូចគ្នា ប៉ុន្តែដឹងអី‌! ភាពរីករាយទាំងនោះ បែរជាសាបសូន្យទៅទុក្ខសោកវិញ ព្រោះកូនទី១នោះ មិនអាចរស់បានឡើយ។លោករក្សា បន្តថា ពេលលោកនាំភរិយាទៅពិនិត្យផ្ទៃពោះនោះ គ្រូពេទ្យជំនាញបានប្រាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាល់តែ២ខែទៀត ទើបអាចយកកូនបានម្ដងទៀត អីចឹងលោកនិងភរិយា​មានតែធ្វើតាមវេជ្ជបញ្ជាពេទ្យឲ្យបានត្រឹមត្រូវ ដោយសង្ឃឹមថា​មានកូនទី២ នឹងមិនខកបំណងដូចលើកទី១ឡើយ។កុល ដាវី បានដឹកដៃលោសុខ រក្សា រៀបការកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ហើយក្រោយក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់នេះ អ្នកទាំង២ នៅតែបន្ដអាជីពសិល្បៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចមុនដដែល ខណៈដែលដាវី បន្ថែមមុខរបររកស៊ីតាម Online ដូចជា លក់គ្រឿងអលង្ការ សម្លៀកបំពាក់ និង Cosmetics ជាដើម។ចំណែកលោករកក្សា ងាកទៅបើកវង់តន្រ្ដីសម័យ និងលក់សម្ភារៈគ្រឿងសំណង់ ជាដើម ទើបធ្វើឲ្យពួកគេពេលនេះមានជីវភាពធូរធា មានផ្ទះ២ល្វែង កណ្ដាលរាជធានីភ្នំពេញ និងរថយន្ដជិះទំនើបៗ។លោករក្សា បញ្ជាក់ថា ការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលដាវី ពពោះកូនទី១ មិនគង់នេះ ដោយសារតែនាងហត់នឿយខ្លាំងពេក ពិសេសគឺការចំណាយពេលវេលាទៅលើការ Live លក់ផលិតផលតាម Online​ នោះ ក៏ប៉ះពាល់ដល់សុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពរបស់នាងធ្ងន់ធ្ងរដែរ បើទោះជានាងកាត់បន្ថយការថតកុនក្ដី។យ៉ាងណា លោករក្សា ថា ដាវី នឹងងាកទៅប្រឹងថែរក្សាសុខភាពឲ្យបានច្រើនជាងមុន នៅពេលដែលពពោះកូនទី២ នៅពេលខាងមុខនេះ ចៀសវាងជួបរឿងវិប្បដិសារីម្ដងទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment