ភ្នំពេញ តារាសម្តែងល្បីឈ្មោះគឺអ្នកនាង ម៉ាក សែនសូនីតា ហៅតូតា បានចូលរោងការជាមួយនឹងលោក ប៉ុល វិបូ ដែលជាអតីតចាងហ្វាងផលិតកម្ម Angkor Picutre ដោយបានបញ្ចប់ភាវនៅលីវរបស់ខ្លួនកាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០
នេះ ដោយគិតមកទល់នឹងពេលនេះនាងបានរៀបការប្តូរពីឈ្មោះជាកញ្ញា ទៅជាអ្នកនាងយ៉ាងណាមិញ អ្នកនាងបានសម្រាលកូនបានជៅគជ័ យនិងមានមុខ មាត់គួរអោយស្រលាញ់ណាស់
ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងនោះ តូតា សម្រាលកូនបានប្រហែល៤ថ្ងៃនាងបានទម្លាយវីដេអូឃ្លីបមួយមុនពេលសម្រាល ខណៈដែលកំពុងតែចាប់ផ្តើមឈឺពោះគឺមុខរបស់នាងចាប់ផ្តើមស្លេកបន្តិច
តែនាងមិនទម្រន់ឡើយគឺខំលាបម្សៅលាបក្រែមឲ្យមានទឹកមុខស្រស់ថ្លា ហើយថែមទាំងនិយាយថាមូលហេតុដែលលាបបែបនេះព្រោះមិនចង់ឲ្យស្វាមីមកទាន់ឃើញមុខស៊ីនរបស់នាងគឺថាត្រូវតែស្អាតជានិច្ចអ្នកម៉ាកឆ្នាំ២០២០។
ភរិយាសំណព្វចិត្តតែមួយលោក ប៉ុល វិបូ រូបនេះបានបង្ហោះថា “កើតកូន beauty ឈឺពោះតិចៗផាត់ឲ្យហើយខ្លាចអត់ស្អាត”។ ក្រោយពីឃើញវីដេអូ តូតា បង្ហោះមហាជនជាច្រើនបានផ្ទុះសំណើចគ្រប់គ្នា ដោយបានលើកមតិឡើងថា
អ្នកម៉ាក់អីគួរឲ្យស្រលាញ់យ៉ាងនេះ ម៉ែអើយម៉ែ ខ្យូតប៉ុណ្នឹងបានហើយ អូនចង់កើតមកហើយ, មនុស្សស្រីមិនថាក្នុងកាលៈទេសៈណាទេ គឺត្រូវតែស្អាតជានិច្ច, យីម៉ាមីអើយ ស្អាតដល់ម៉ោងកើតអូនហ្មងហ្ហា៎៕
សូមទស្សនាវីដេអូខាងក្រោមនេះ