នារសៀលថ្ងៃអង្គារ ទី ២០ តុលា ឆ្នាំ ២០២០ អាជ្ញាធរវៀតណាមបានឱ្យដឹងថា មានមនុស្ស ១៥ នាក់ទៀតហើយដែលបានបាត់បង់ជិវិតដោយសារតែគ្រោះទឹកជំនន់ និង ការរអិល
បាក់ដី នាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១០៥ នាក់ ព្រមទាំងយ៉ាងហោចណាស់មានមនុស្ស ២៧ នាក់កំពុងបាត់ខ្លួន ។តាមសារព័ត៌មាន 7News បានផ្សាយថា មនុស្សស្លាប់
និង បាត់ខ្លួននៅក្នុងគ្រោះទឹកជំនន់នេះចេញពីខេត្តចំនួន ១២ មានដូចជា ខេត្ត Quang Tri មានមនុស្សស្លាប់ ៤៩ នាក់, ខេត្ត Thua Thien Hue ២៧ នាក់, ខេត្ត Quang
Nam ១១ នាក់ និង ប៉ុន្មាននាក់ទៀត ចេញពីខេត្តចំនួន ៩ ផ្សេងៗគ្នា ។គួរបញ្ជាក់ផងដែរថា ផ្នែកកណ្តាលនៃប្រទេសវៀតណាមបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារទឹកភ្លៀងធ្លាក់
ជោគជាំខ្លាំងបន្តបន្ទាប់គ្នារយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ហើយអ្វីដែលសំខាន់នោះគឺការទទួលរងនូវឥទ្ធិពលពីខ្យល់ព្យុះធំៗចំនួន ៣ ។សូមបន្ថែមថា គ្រោះទឹកជំនន់
នៅវៀតណាមមកទល់ពេលនេះបានបំផ្លាញផ្លូវជាតិចំនួន ១៦ ខ្សែធ្វើឱ្យមានការផ្អាកចរាចរណ៍បណ្តោះអាសន្នជាបន្តបន្ទាប់, ផ្ទៃដីដាំដំណាំប្រមាណជា ៧ ពាន់ហិកតាត្រូវបានលិចលង់, គោរក្របីរាប់រយម៉ឺនក្បាលត្រូវបានសម្លាប់ ព្រមទាំង ខូចខាតផ្ទះសម្បែងអស់ជាច្រើនខ្នង ៕
សូមទស្សនារូបភាពខាងក្រោម
