នេះជាមូលហេតុដែល ឌី សូនីតា សម្រេចចិត្តយកកូនមុនរៀបការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅសុខៗ តារាសម្ដែង ឌី សូនីតា ស្រាប់តែទម្លាយការពិតដល់សាធារណជនថា នាងកំពុងពពោះគ្រប់ខែជិតសម្រាល ដែលឪពុកកូនក្នុងផ្ទៃរបស់នាង គឺជាតារាសម្ដែង ចន អេឡិចហ្សូរ៉ា បានធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើលមិនស្ទើរឡើយ ព្រោះតែកន្លង​មកអ្នកទាំងពីរអះអាងថា ពួកគេគ្រាន់តែជា Bro & Sis នឹងគ្នា ហើយរឿងដែលសំខាន់ ពួក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេថែមទាំងមានកូនមុនរៀបការ ដែលវាប្រាសចាកពីប្រពៃណីទំនៀមសម្លាប់ដ៏ល្អរបស់ខ្មែរយើង ។ឌី សូនីតា ក្លាហានហ៊ានទម្លាយធាតុពិតនៅពេលកូនជិតដល់ពេលឃើញពន្លឺថ្ងៃទៅហើយ ដោយនាងរឹងមាំ និង ព្រមទទួលយករាល់មតិរិះគន់ពីមហាជនដែរ តែយ៉ាងណា នាងក៏មានមូលហេតុផ្ទាល់ខ្លួនដ៏គួរឱ្យអាណិតទាក់ទងនឹងរឿងសុខភាពក្នុងការបង្កើតកូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងជំងឺដំណរពូជមួយ ហើយការមានកូនលើកដំបូងនេះ គឺនាងតាំងចិត្តចង់បានតែម្ដង មិនមែនជារឿងចៃដន្យឡើយ ។តាមរយៈវីដេអូបង្ហាញការពិត តារាសម្ដែងស្រីខាងលើ បានបញ្ជាក់មូលហេតុធំបំផុតគឺ នាងអាចនឹងប្រឈមនឹងការគ្មានកូន ឬ មិនអាចនឹងមានកូនអស់មួយជីវិត ដោយសារគ្រួសារនាងមានជំងឺដំណរពូជមួយ គឺជំងឺគីស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត ឌី សូនីតា បានអះអាងថា នាងមិនអាចមានកូនក្រោយអាយុ ៣០ ឆ្នាំបានទេ ព្រោះវាអាចនឹងប៉ះពាល់ខ្លាំងដល់សុខភាពរបស់នាងទៅថ្ងៃក្រោយ ហើយទម្រាំតែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចរក្សាកូនក្នុងផ្ទៃនេះបាន នាងព្យាយាមមើលថែសុខភាពគ្រប់បែបយ៉ាង ស្ដាប់តាមការណែនាំរបស់គ្រូពេទ្យគ្រប់សព្វ ។ដោយសារតែហេតុផលទាំងអស់នេះហើយ ទើបតារាស្រី ឌី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូនីតា សម្រេចចិត្តមានកូន ទោះបីមិនទាន់បានឮសំឡេងភ្លេងការក៏ដោយ ។ ជាមួយនឹងហេតុផលច្បាស់លាស់ ថែមទាំងភាពក្លាហានព្រមបើកបង្ហាញការពិតមិនបន្តលាក់លៀមបិទបាំងការពិតរបស់នាង ធ្វើឱ្យទស្សនិកជនជាច្រើនបានចូលរួមអបអរសាទរនាង និង លោក អេឡិចហ្សូរ៉ា ច្រើនជាងការរិះគន់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment