និយាយដល់ចោមច័ន្ទ អ្នកលេងហ្វេសបុកណាថាមិនស្គាល់ ដោយសារតែល្បីល្បាញពីសម្រស់ដ៏ស្រស់ស្អាតដូចកូនក្រមុំជ័រ សាច់សដូចបណ្តូលចេក និងភាពស៊ិចស៊ីដែលស្ទើររកអ្នកប្រកួតមិនបាន ប៉ុន្តែថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រនាង
មានការចាប់អារម្មណ៍ជាថ្មី ដោយសាទើបបង្ហាញពីទម្រង់បបូរមាត់និងភ្នែកដែលទើបតែកាត់រួច ហ៊ុយៗ។ តាមរយៈវីដេអូឡាយរបស់ចោមច័ន្ទ នាងបានឆ្លើយសំនួរយ៉ាងក្បោះក្បាលទៅកាន់អ្នកគាំទ្រ ដោយមិនលាក់បាំងអំពីការកែរមុខមាត់
របស់នាងបន្តិចឡើយ។ ក្នុងនោះនាងបានរៀបរាប់ថា ចំពោះបបូរមាត់របស់នាង នាងបានសម្រេចចិត្តចាក់ប្តូរទម្រង់មួយបែបផ្សេងទៀត តាមអាយដលរបស់ខ្លួន ដែលការកែរទម្រង់មាត់ថ្មីនោះ នាងត្រូវទទួលរងជាង១០០ម្ជុល ចំណែកឯភ្នែក
ដែលនៅស្នាមថ្នេរនិងមិនទាន់បាត់ជាំស្រួលបួលនោះ នាងថាវានឹងត្រឡប់ទៅជាស្អាតសាហាវតែម្តងក្រោយរយៈពេល១សប្តាហ៍ទៀត។ លើសពីនោះនាងបានបញ្ចាក់ថា ការកែចាក់បបូរមាត់និងកែភ្នែកពេលនេះវាគ្រាន់តែជាជំហ៊ានដំបូងប៉ុ
ន្នោះក្នុងការផ្លាស់ប្តូរទម្រង់មុខថ្មីតាមក្តីស្រមៃរបស់នាង ហើយចំពោះជំហ៊ានបន្ទាប់មកទៀត នាងត្រូវឈូសមុខដើម្បីឲ្យមើលទៅក្មេងជាងវ័យ និងកែច្រមុះឲ្យមានចុង ង ខុសពីខ្ទង់ចាស់។ គួរបញ្ជាក់ថា នេះមិនមែនជាលើទី១ឬទី២នោះ
ទេ សម្រាប់ការកែកុនមុខមាត់បង្កើនភាពស្រស់ស្អាតរបស់អ្នកនាងចោមច័ន្ទ តែវារាប់លែងអស់ទៅហើយ ព្រោះឲ្យតែនាងយល់ឃើញថាខ្វះទាស់ចំនុចណា នាងកែរភ្លែតតែម្តង ទាំងមុខមាត់ និងដងខ្លួន៕
សូមទស្សនារូបភាពខាងក្រោម