ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ដោយនេះបើយោងតាមប្រភពគណនីហ្វេសប៊ុករបស់បងស្រីម្នាក់ ដែលអះអាងថា គ្រួសារបងស្រី រាប់អានជាមួយChef រិទ្ធី ដូចបងប្អូន បានសរសេរថា៖
Chef រិទ្ធី បានទទួលមរណភាពមុននេះបន្តិច ហើយពេលនេះ ភរិយារបស់លោក ក៏កំពុងរៀបចំដំណើរ និងយកChef រិទ្ធី ទៅគេហ
ដ្ឋាន ដោយលែងសង្ឃឹមតទៅទៀតហើយ។ ឯមូលហេតុនៃការស្លាប់របស់ Chef រិទ្ធី គឺដោយសារតែមានជំងឺក្រិនថ្លើម និង របេងសួត តាំងពីយូរណាស់មកហើយ តែទើបតែបច្ចុប្បន្ននេះទេ ជំងឺរបស់គាត់ បានបាក់ខ្លាំងមែនទែនតែម្តង រហូតមកដល់វិនាទី
នេះ Chef រិទ្ធី ក៏លែងមានជីវិតតទៅទៀត ហើយក៏លែងមានវត្តមានជា Chef នៅក្នុងកម្មវិធីMasterchef Cambodia បន្តទៀតដែរ។ ដោយឡែកងាកមកមើលគណនីហ្វេសប៊ុកឈ្មោះ Sophorn Love Sophorn ដែលត្រូវជាភរិយារបស់
Chef រិទ្ធី បានបង្ហោះសារយ៉ាងកម្សត់មួយកាលពីថ្ងៃទី ១៩ តុលា ២០២០ ពោលគឺមុនស្វាមីទទួលមរណភាពមួយថ្ងៃថា៖
«សូមផលបុណ្យដែរពួកខ្ញុំបានសាងនឹងបន្តអោយពួកខ្ញុំរស់នៅជាមួយគ្នាបានយូរអង្វែង» ចំណែកព្រឹកមិញនេះ នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ភរិយារបស់ Chef រិទ្ធី បានបង្ហោះសារមួយឃ្លា ទំាងទឹកភ្នែក ថា “យេីងបែកគ្នារហូតហេីយ”៕
សូមទស្សនារូបភាពខាងក្រោម