ស្គាល់ចិត្តក្នុងគ្រាក្រ ពិតជាគួរឱ្យគោរពស្ញប់ស្ញែងទឹកចិត្ត “បងៗកងកម្លាំង” ខ្លាំងណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាង ២សប្ដាហ៍កន្លងទៅហើយដែលកម្ពុជាទទួលរងគ្រោះភ្លៀងជំនន់ ហើយដែលបានធ្វើឱ្យទំនប់ផ្សេងៗបានបាក់ បង្កឱ្យមានការលិចលង់ទៅដល់ប្រជាជនរស់នៅទាំងទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តមួយភាគធំនៅក្នុងប្រទេសកម្ពុជាដូចជាបាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ ដែលនាំឱ្យមានការជម្លៀសប្រជាជនរាប់ពាន់គ្រួសារពីតំបន់ជន់លិចខ្លាំងទៅកាន់ទីទួលមានសុវត្ថិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈប្រទេសជាតិ និងប្រជាជនកម្ពុជាកំពុងស្ថិតក្នុងស្ថានការក៏សែនលំបាក និងគ្រោះថ្នាក់ យើងបានឃើញទឹកចិត្តក៏មុះមុត និងក្លាហានរបស់បងៗកងកម្លាំងយើងចុះជួយសង្ក្រោះបងប្អូនប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់ និងការបាត់បង់ជីវិត ដោយលះបង់ទាំងកម្លាំងកាយចិត្ត សុវត្ថិភាព និងសុខស្រួលផ្ទាល់ខ្លួនដើម្បីសង្គ្រោះបងប្អូនយើង ដែលនេះពិតជាលើសពីគួរឱ្យគោរពស្ញប់ស្ញែង និងជាទីមោទនភាពខ្លាំងណាស់ក្នុងនាមជាជនរួមជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ ក៏មានថ្នាក់ដឹកនាំធំៗជាច្រើនក៏បានចុះពិនិត្យទៅដល់ទីកន្លែងរងគ្រោះដោយផ្ទាល់ និងបានចុះមកផ្តល់នូវការលើកទឹកចិត្តផ្នែកស្មារតី រួមទាំងផ្ដល់ទីជម្រកនិងស្បៀងអាហារទៅដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរងគ្រោះព្រោះបញ្ហាទឹកជំនន់នេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង លោកឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានចុះមកសួរសុខទុក្ខប្រជាពលរដ្ឋ និងញ៉ាំអាហារកញ្ចប់ជាមួយប្រជាពលរដ្ឋអស់រយៈពេលជាងមួយអាទិត្យមកហើយ ដែលនេះជាការបង្ហាញឱ្យឃើញពីស្មារតីដ៏គួរឱ្យគោរពមួយរបស់ថ្នាក់ដឹកនាំ ដែលតែងតែជួយរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ គិត​ត្រឹម​ថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​ប្រមាណជា ៤៨,០០០ ​គ្រួសារ ឬ​ស្មើ​នឹង ជិត ២០ម៉ឺននាក់ បានរងគ្រោះ​ដោយសារ​ជំនន់ទឹកភ្លៀង និង ១៣នាក់បានស្លាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបងប្អូននៅតាមតំបន់គ្រោះថ្នាក់ប្រុងប្រយ័ត្ និងអនុវត្តតាមវិធានសុវត្ថិភាព និងសុខភាពរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment