អ្នកមេម៉ាយសាច់សខ្ចី អ្នកនាងប៉ាច គីមមួយចង់រៀបការលើកទី២?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកមេម៉ាយសាច់សខ្ចី អ្នកនាងប៉ាច គីមមួយ បានគ្រងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត ដោយដឹកដៃលោកសារ៉ាវ៉ាន់ ទៅថតរូប Pre-Wedding ទើបធ្វើឲ្យស្រីស្រស់ប្រុសសង្ហា១គូនេះ​ពិតជាទាក់ទាញការចាប់អារម្មណ៍ថែមទៀត ពិសេសគឺ គីមមួយ តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណា ចម្ងល់ពីមហាជនបានលើកឡើងថា​ ហេតុអីបានជាអ្នកនាងប៉ាច គីមមួយ មិនបណ្ដើរគូស្នេហ៍ប្រុសក្មេង លោកសយ រតនៈ ទៅកៀកកើយគ្នាថតតែងសម្រាប់តាំងរោងការតែម្ដងទៅ ចាំបាច់អីឲ្យសមជាមួយលោកសារ៉ាវ៉ាន់?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ាច គីមមួយ ជាតារាស្រីដែលមានរូបសម្រស់លេចធ្លោនៅផលិតកម្មរស្មីហង្សមាស ដោយដៃជើងរបស់នាងឡើងស្រលនជាមួយសាច់សខ្ចីដូចបណ្ដូលចេក រាងស្វែលមិនចាញ់ក្រមុំឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណា ស្រីស្អាតរូបនេះធ្លាប់បរាជ័យស្នេហ៍ម្ដងរួចទៅហើយ​ក្រោយប្រេះឆាស្នេហ៍ជាមួយអតីតប្ដី ដែលជាតារាចម្រៀងម្នាក់ ទើបធ្វើឲ្យនាងធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេង។ ប៉ុន្ដែការជ្រើសគូស្នេហ៍ជាតារាសិល្បៈដូចគ្នា ខុសម្ដងនោះ មិនធ្វើឲ្យគីមមួយ ញញើតក្នុងការសាងស្នេហ៍ជាមួយតារាសាជាថ្មីឡើយ ទើបពេលនេះនាងបានភ្ជាប់ស្នេហ៍ជាមួយតារាចម្រៀងរួមទ្រនំ លោកសយ រតនៈ ដោយផាត់ចោលមន្រ្ដីធំៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែទាំងគីមួយ និងរតនៈ មិនដែលសារភាពស្នេហ៍ឡើយ បើទោះជាពួកគេបង្ហាញកាយវិការស្និទ្ធស្នាលគ្នាដូចប្ដីប្រពន្ធ ទើបរៀបការហើយថ្មោងថ្មីក៏ដោយ។គីមមួយ ថា នាងមិនមែនស្និទ្ធតែរតនៈ ម្នាក់ទេ ប៉ុន្តែតារាមួយចំនួនទៀតនៅហង្សមាស ក៏នាងដើរចូលដែរ ខណៈដែលរតនៈ វិញ និយាយទាំងរដាក់រដុបថា ចាំមើលទៅមុខបន្ដិចសិន មិនអាចនិយាយរឿងរៀបការពេលនេះបានទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ាច គីមមួយ បានខកចិត្តក្រោយពីបរាជ័យក្នុងការលើកពាន​ ”I Am A Singer Cambodia” រដូវកាលពី២ ផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី២៦​ ខែតុលា ឆ្នាំ២០២០ ដោយសារមិនអាចយកឈ្នះកញ្ញាវី ឌីណែត បានឡើយ។ទោះជាយ៉ាងណា​ កន្លងមក អ្នកនាងគីមមួយ ត្រូវបានមេធំនៅហង្សមាស យកចិត្តទុកដាក់នាង ដោយក្រៅពីមានបទថ្មីៗចេញជាបន្ដបន្ទាប់នោះ នាងក៏ឆក់បានការសម្ដែងភាពយន្ដ ២រឿងផងដែរ ដូចជារឿង ”បិសាចគួរឲ្យស្រលាញ់” និងរឿង ”ខ្ញុំមានញាណលើស”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment