កូនប្រុស ខាន់ ជែមស៍ កាន់តែធំពេញកម្លោះ កាន់តែសង្ហា កាត់រកប៉ាៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ អាចនិយាយបានថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាចម្រៀងដ៏មានប្រជាប្រិយភាពលោក ខាន់ ជេមស៍ បានបង្ហាញមុខមាត់ភរិយា និងកូនៗជាសាធារណៈ ខណៈរស់នៅជាមួយភរិយាជិត ២០ ឆ្នាំកន្លងមកនេះ។ ក្នុងនោះដែរ បើទោះបីមានការបិទបាំងពីជីវប្រវត្តិផ្ទាល់ខ្លួនកន្លងមកអស់ជាច្រើនឆ្នាំ តែជីវិតស្វាមីភរិយារបស់យតារារូបនេះនៅតែល្អូក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ល្អើននឹងគ្នាគ្មានថ្ងៃប្រែឡើយ។ ម្យ៉ាងវិញទៀត ជីវិតគ្រួសាររបស់លោក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសេចក្ដីសុខ និងសុភមង្គលខ្លាំង ខណៈកូនៗធំធាត់ជាងមុន ហើយឆ្លាតៗផងនោះ។ ជាក់ស្ដែង ថ្មីៗនេះ តារាប្រុសរូបនេះបានធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍លើរូបភាពថ្មីដែលលោកទើបតែបង្ហោះ និងបង្ហាញមុខកូនប្រុសទី៣ ដោយមើលទៅ កូនប្រុស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារារូបនេះ ទោះបីជានៅក្មេង តែមានមុខមាត់ស្អាត សង្ហាខ្លាំងតែម្ដងមិនត្រឹមតែប៉ុណ្ណោះ ទាំងការស្លៀកពាក់ និងរៀបចំខ្លួន មើលយូរៗទៅពិតជាទាក់ទាញមិនចាញ់មនុស្សធំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេញវ័យប៉ុន្មានឡើយ។ លើសពីនេះទៅទៀត ថ្មីៗនេះ​កូនប្រុសទី៣ លោក ខាន់ ជេមស៍ ក៏កំពុងដើរតាមឪពុក និងអាចឈានជើងសិល្បៈ បន្ទាប់ពីត្រៀមថតស្ពតពាណិជ្ជកម្មជាមួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុកបែបនេះ។ ទន្ទឹមនឹងតារាចម្រៀងរូបនេះ បង្ហាញមុខកូនប្រុសទី៣រួចមក ក៏មានអ្នកគាំទ្រជាច្រើន បានសរសើរពីមុខមាត់ និងរូបរាងដ៏សង្ហារបស់ក្មេងប្រុសរូបនេះសឹងតែមិន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដាច់ពីមាត់ ហើយមានអ្នកខ្លះលង់នឹងសម្រស់តារាប្រុសរូបនេះថែមទៀតផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment