ស្ត្រីវ័យ ២៣ ឆ្នាំម្នាក់ មានគម្រោងនឹងរៀបការនៅឆ្នាំក្រោយនេះ ប៉ុន្តែបែរជាជួបអកុសល ត្រូវស្លាប់ភ្លាមៗ អំឡុងធ្វើការបូមសម្រកខ្លាញ់ដើមដៃ នៅហាងកែសម្ផស្សគ្មានអាជ្ញាបណ្ណមួយកន្លែងនៅក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ។
ស្ត្រីរងគ្រោះ ត្រូវបានស្គាល់ឈ្មោះថា Coco Siew Shi Shing មានគម្រោងរៀបការនឹងគូដណ្ដឹងរបស់នាងក្នុងប្រទេសអាហ្វ្រិកខាងត្បូង នៅឆ្នាំក្រោយនេះ ហើយក៏បានវិលត្រឡប់មក
កាន់ប្រទេសម៉ាឡេស៊ីវិញ ដើម្បីធ្វើការបូមសម្រកខ្លាញ់ដើមដៃរបស់នាង ដើម្បីត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍ខ្លួននោះ ។ តាមការថ្លែងប្រាប់ពីបងប្រុសរបស់ជនរងគ្រោះទៅកាន់សារព័ត៌មាន Sin Chew Daily បានឲ្យដឹងថា នាង Siew បានរកឃើញហាងកែសម្ផស្សមួយនេះនៅលើបណ្ដាញអ៊ីនធឺណែត ដោយនាងបានចំណាយប្រាក់ប្រមាណជាង ៦០០ ដុល្លារក្នុង
ការបូមសម្រកខ្លាញ់នេះ ។នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ ដែលត្រូវជាថ្ងៃកើតហេតុ នាង Siew បានទៅដល់ហាងកែសម្ផស្សជាមួយមិត្តរបស់នាងម្នាក់ទៀត នៅម៉ោងប្រមាណ ២
និង ៣០ នាទីរសៀល ។ មុនពេលឈានដល់ការបូមខ្លាញ់ នាងត្រូវបានខាងហាងចាក់ថ្នាំស្ពឹក ប៉ុន្តែក្រោយការបូមខ្លាញ់រយៈពេល ៣០ នាទី មិត្តរបស់ស្ត្រីរងគ្រោះ ចាប់សំគាល់ថា គ្រូ
ពេទ្យកែសម្ផស្សនោះហាក់បង្ហាញទឹកមុខភ័យៗ ដោយក្រោយមកក៏ជួបបញ្ហាពេលកំពុងធ្វើការបូមនោះ ។ភ្លាមៗ មិត្តភក្តិរបស់ Siew បានទាក់ទងទៅខាងឡានសង្គ្រោះបន្ទាន់ ដោយគ្រូពេទ្យបានព្យាយាមសង្គ្រោះជីវិតនាងដែរ ប៉ុន្តែជាអកុសល បេះដូងនាង លែងដំណើរការទៅហើយ និងត្រូវក្រុមគ្រូពេទ្យប្រកាសមរណភាពនៅម៉ោង ៥ ល្ងាចក្នុងមន្ទីរពេទ្យ ៕
សូមទស្សនារូបភាពខាងក្រោម