ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាកាលឆ្លងទន្លេ ឬសម្រាលកូនមិនស្រួលឡើយ ជាក់ស្តែង កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ តារាសម្តែងរូបនេះ បានសម្រាលកូនដោយជោគជ័យ
ហើយ ដែលមានសុខភាពល្អទំាងម្តាយ និងកូន។ សូនីតា បានបញ្ជាក់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ជំរាបសួរបាទ…លោក
តាលោកយាយអ៊ុំពូមីង អោយអូនសុំណែនាំខ្លួនផងបាទ•អូនឈ្មោះ ប៉ុល បូនីតតូ•កើតថ្ងៃទី 15 ខែតុលា ឆ្នាំ2020•វេលា
ម៉ោង 4:32pm•អូនមានទំងន់ 3.6kgអូនកើតក្នុងឆ្នាំកូនកណ្តុរមាស អូនមានសុខភាពល្អណាស់ហើយម៉ាក់ៗអូនក៏ដូចគ្នាដែលបាទ”។ រីឯមកដល់ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាសម្តែងរូបនេះ បានបង្ហោះវីដេអូមួយ ដែល
បង្ហាញពីសកម្មភាព តុបតែងខ្លួនមុនពេលសម្រាល មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់និង ពិបាកវេទនាដល់ហើយ
ចាប់ដៃស្វាមីមួយទំហឹងឡើងជាប់បើយោងតាមប្រភពវិដេអូនេះ៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖
សូមទស្សនារូបភាពខាងក្រោម