តាមប្រភពពីអ្នកលេងហ្វេសប៊ូកម្នាក់បានសរសេរថា«នៅចាំនារីម្នាក់នេះបានទេ ដែលមួយរយ:មុនយំឡាំប៉ា
ដោយសារតែមានចោរឆក់កាបូបនឹងទូរស័ព្ទដៃរបស់គាត់ទៅបាត់ពេលនេះគាត់មិនទាន់បានត្រឡប់ទៅប្រទេសចិនវិញទេល្ងាចមិញនាងខ្ញុំជិះឆ្លងកាត់ស្ថានទូតចិនបានឃេីញគាត់រករត់ចូលឡានទេីបចុះសួរនាំ
គាត់បានប្រាប់ថាគាត់ពិបាកចិត្តខ្លាំងណាស់មិនដឹងទៅវិញដោយរបៀបណាទេ គាត់បានប្រាប់បន្ថែមទៀតថានៅ
ប្រទេសចិនគាត់ជាតារាថតរឿងមួយរូបដែរ តែដោយសារគាត់មកដេីរលេងប្រទេសកម្ពុជា ត្រូវបានវង្វេងនឹងត្រូវចោរឆក់កាបូបទូរស័ព្ទបាត់ទៀត
ទើបមិនដឹងត្រូវទំនាក់ទំនងទៅអ្នកផ្ទះដោយវិធីណាតែមុននេះបន្តិចនាងខ្ញុំបានអោយគាត់ខ្ចីទូរស័ព្ទប្រេីវីឆាតទំនាក់ទំនងទៅបងប្រុសជីដូនមួយគាត់ហើយ សង្ឃឹមថាថ្ងៃស្អែកនឹងមានដំណឹងល្អចំពោះគាត់ 🙏😍 តាមការគិតរបស់នាងខ្ញុំគាត់មិនបានបែកថ្នាំទេ ព្រោះការចងចាំគាត់នៅល្អធម្មតា ❗គាត់នៅចាំIDវីឆាតនឹងលេខទូរស័ព្ទបងប្អូននៅប្រទេសចិនច្បាស់😇»។
សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី១៤ខែតុលា ឆ្នាំ២០២០ នារីជនជាតិចិនស្រស់ស្អាតម្នាក់ ដើរអូសវាលីស្រែ ក យំឈរកន្លែងផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ចុះទៅផ្សាយជួយលួងលោមនាំមកខាងវិញ តែនាងមិនព្រម ក៏ស្រែ ក ឡាំប៉ាបង្កការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង១១:០៥នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចរង្វង់មូលសម្ដេចសង្ឃជួនណាត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។សេចក្ដីរាយការណ៍បន្តថា ទំរាំមានប្រជាពលរដ្ឋចេះភាសាចិនមកដល់ ទើបអាចជួយលួ ងលោ មនាងអោយចូលទៅខាងសិន តែមិនព្រមឡើយ ហើយនាងប្រាប់ថា គ្មានលុយទេ ត្រូវចោរឆក់កាបូបអស់លុយរលីងពីខ្លួន សល់តែប៉ាស្ព័រប៉ុណ្ណោះ និងចង់ទៅប្រទេសរបស់នាងវិញ និងស្រែកយំឡាំប៉ាកណ្ដាលផ្លូវជាងកន្លះម៉ោង ទើបមានសមត្ថកិច្ចចុះមកអន្តរាគមន៍ ទើបនាងយល់ព្រមចូលទៅខាងវិញ ហើយសមត្ថកិច្ចក៏សួរនាំសិន ដើម្បីធ្វើការតាមជំនាញបន្តទៀតក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចតុមុខ ចុះមកនាំនារីជនជាតិចិនរូបស្រស់នោះ ទៅស្នាក់ការប៉ុស្តិ៍ដើម្បីសួរនាំសិនមុននឹងធ្វើការបន្តតាមជំនាញ៕
សូមទស្សនារូបភាពខាងក្រោម