ភ្នំពេញ ៖ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ្ទ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានធ្វើការបញ្ជាក់បំភ្លឺជូនដល់សាធារណជនថា លោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ ជាអតីតអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវបានបញ្ចប់មុខតំណែងពីអគ្គាធិការរង តាំងពីឆ្នាំ២០១៦ មកម៉្លេះ។ការបញ្ជាក់ខាងលើនេះ ធ្វើឡើង បន្ទាប់ពីមានអ្នកលើកឡើង
នូវមន្ទិលសង្ស័យ និងបានសាកសួរទៅកាន់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ករណីលោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ ជាបន្តបន្ទាប់។នៅក្នុងសេចក្តីបំភ្លឺរបស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ្ទ បានបញ្ជាក់ថា “ករណីលោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា
កន្លងមក ក៏ដូចបច្ចុប្បន្ននេះ មានអ្នកបានលើកឡើងនូវមន្ទិលសង្ស័យ និងបានសាកសួរមកកាន់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ករណីលោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ អត្តលេខ ៦៥៨៨៨ ថាតើបច្ចុប្បន្ន កំពុងកាន់មុខតំណែងជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ពិតមែនឬទេ?
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន ក៏ដូចបំភ្លឺជូនអ្នកដែលមានមន្ទិលសង្ស័យ និងបានសាកសួរករណីនេះ មកកាន់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ កន្លងមក…”៕
ដើម្បីឆ្លើយបំភ្លឺទៅនឹងមន្ទិលសង្ស័យខាងលើ ពាក់ព័ន្ធករណីលោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ នេះ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមគូសបញ្ជាក់ដល់សាធារណជនមេត្តាជ្រាបថា បច្ចុប្បន្ននេះ លោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ មិនមែនជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃនោះទេ ដោយលោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ ត្រូវបានបញ្ចប់
មុខតំណែងពីអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ តាំងពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះបើយោងតាមអនុក្រឹត្យលេខ ១១៣១ អនក្រ.តត ស្តីពីការបញ្ចប់មុខតំណែងនាយនគរបាលជាតិ។
សូមទស្សនារូបភាពខាងក្រោម