ប្រិយមិត្តអ្នកលេងបណ្តាញសង្គមប្រាកដជាបានជ្រាបហើយ ដោយកាលពីពេលថ្មីៗនេះមានផេកហ្វេសប៊ុកមួយឈ្មោះ The Premium Ordinary បានបង្ហោះ តុក្តតា ចម្លែករួចភ្ចាប់សារ
ថា៖« នេះគឺជារូបភាពម្រេញគង្វាលតំណាងអោយធម្មជាតិសូមកុំអូសរំលងគាត់អី សាកបួងសួងអ្វីដែលអ្នកចង់បាន ហើយអ្វីដែល
អស្ចារ្យនឹងកើតឡើងចំពោះអ្នកនៅថ្ងៃស្អែក ។» បន្ទាប់មកមានផេកហ្វេសប៊ុកមួយឈ្មោះថា Apple Fong បានបកស្រាយ
ថា៖ «សូមមេត្តាជ្រាបតុក្តតា ធ្វេីពីដីអិដ្ឋ clay polymer នេះ លក់ពីប្រទេស រុស្សី តាំងពីឆ្នាំ 2014ហេីយ download ពីទំព័រ Pinterest ក្រោមlogoយកពី Katrushova Tatyana ជាអ្នកលក់មិនមែនម្រិញគង្វាលអីទេលោកម្ចាស់ គេឆ្លាក់
លេង តាំងចង្រ្កាន តាំងផ្ទះលេងនឹងហាហេីយនាំគ្នាបន់ទៅណា ស្អីក៏ជឿដែរ អត់ចេះ សួរ ស្រាវជ្រាវឆ្ងល់អីសោះ 🤪
ហេីយម្ចាស់page នឹងបុិនណាស់ដឹងថាកនយេីងឆោតឆាប់ជឿ ហេតុតែចង់ល្បីស្អីក៏បោកបានដែរ share ទៅ share ឡេីងដាច់ដៃ គេបោកយក like ហីយគេលក់ឡេសោះ។ ជាក់ស្តែងងាកមកគណនីហ៊្វេសបុករបស់នាយព្រែកវិញ បែរជាភ្ចាប់នឹង
រូបនាយចយ ថែមទាំងបង្ហោះសារថា៖ «ញុំគិតថាបងប្អូនមួយចំនួនគួរឈប់បន់ស្រង់លើរូបអ្នកគង្វាលចៀមនេះទៀតទៅព្រោះខ្ញុំគិតថាវាមិនស័ក្កសិទ្ធទេព្រោះនេះជារូបបរទេស អ្នកតាបរទេស បើចង់បន់ស្រង់គួរបន់ស្រង់ពីអាប្អូនចយខ្ញុំវិញពីព្រោះចយជាខ្មែរដូចគ្នាងាយស្ដាប់យល់ពីបំណងបងប្អូន ចំណែកមុខមាត់គឺស្រដៀងគ្នាទេ🤙»៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖
សូមទស្សនារូបភាពខាងក្រោម