មិនខុសពីមិត្តភក្តិរួមអាជីពដទៃ ពេលនេះតារាសម្តែងរូបសង្ហា អេតវីន បានបោះទុនរួមគ្នាជាមួយគូស្នេហ៍ ដោយបើកហាងសាច់អាំងមួយដែលត្រៀម នឹងលេចរូបរាងនៅក្នុងពេលឆាប់ៗខាងមុខនេះ។
ហាងសាច់អាំងរបស់ អេតវីន និង គូស្នេហ៍ បានដាក់ឈ្មោះថា Chubby BBO ដែលមានទីតាំងនៅជិតផ្សារឈូកមាស។
អ្វីដែលកត់សម្គាល់ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែងរូបសង្ហា អេតវីន កាន់តែសេចក្តីសុខ ក្រោយពី លោកបានភ្ជាប់ស្នេហ៍ជាមួយនឹង អតីតភរិយាម្ចាស់ផលិតកម្មមួយ។ ពេលនេះ ក៏មានការលើកឡើងថាអ្នកទាំងពីរនឹង
ខិតខំរកប្រាក់ដើម្បីរៀបការ សាងអនាគតរួមគ្នាទៀតផង។ បើទោះគូស្នេហ៍ធ្លាប់មានស្វាមី និង កូនដល់ទៅពីរ ក៏ពិតមែនតែ អេតវីន មិនប្រកាន់ពីអតីតកាលឡើយ លោកថែមទាំងបានផ្តល់ក្តីស្រឡាញ់ឱ្យកូនរបស់អនាគតភរិយាលោក ដូចជាកូនបង្កើតអ៊ីចឹង។
គួរឱ្យដឹងថា អេតវីន ត្រូវបានគេចាត់ទុកជាតារាសម្តែងប្រុស ដែលមានរូបសម្បត្តិស្រស់សង្ហា និង មានប្រជាប្រិយភាពខ្លាំង
ក្នុងសិល្បៈ តែចុងក្រោយនេះ គេមិនសូវឃើញសកម្មភាពថ្មីៗរបស់លោកក្នុងការសម្តែងរឿងឡើយ ស្របពេលដែលមានការលើកឡើងថា អេតវីន អាចនឹងស្រវាចាប់យកការធ្វើជំនួញឱ្យខ្លាំង ជាងសិល្បវិញ៕
សូមទស្សនារូបភាពខាងក្រោម