បើកក្រុមហ៊ុនមិនប៉ុន្មានផង ខាត់ សុឃីម មានអ្នកកាច់កុងទៅហើយ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានការចាប់អារម្មណ៍ជាខ្លាំង ដោយថ្មីៗនេះ កំពូលតារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះសារ ហាក់មានចេតនាប្រាប់ទៅអ្នកកាច់កុងចំពោះរូបនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាធ្លាប់បរាជ័យលើមុខជំនួញ ក្បែរលានដុល្លារក៏ពិតមែន តែតារាពហុជំនាញ ខាត់ សុឃីម នៅតែរឹងមាំដដែល ដោយថ្មីៗនេះនាងចាប់ផ្តើមងាកមកចាប់ការងារជំនួញដែលមានទាំងការបើកលក់ សម្លៀកបំពាក់ និង ផលិតផលរក្សាសម្រស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលចាប់អារម្មណ៍ ទើបនឹងដំណើរការមិនបានប៉ុន្មានផង គេសង្កេតឃើញថា តារារូបនេះបានបង្ហោះសារមួយ ដល់អ្នកដែលមានបំណងកាច់កុងចំពោះរូបនាងថា «ហុឺ អាណិតអ្នក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុីឈ្នួល ខមមិននិយាយពីថាសុទ្ធ អត់ដាក់រូបពិត ចៅៗ បងៗអូនហា ឈប់ចាក់ឆ្កឹះទៀតទៅខ្ញុំមិនលោតតាមទេ ប្រយ័ត្នតែកម្មតាមស្នងទៅ។ ខ្ញុំរស់ជារបៀបខ្ញុំ យើងនៅកន្លែងខុសគ្នា (សុំទោសខ្ញុំអត់ទំនេរ តបតទេ) អាណិតតែអ្នកជួលមួយខែៗ ដឹងអស់ប៉ុន្មាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណាក៏ដោយ ខាត់ សុឃីម មិនបានបញ្ជាក់ថា តើអ្នកដែលឌឺដងឱ្យរូបនាងជាអ្នកណានោះទេ តែក្នុងនោះក៏មានអ្នក គាំទ្រលើកទឹកចិត្តឱ្យនាងរឹងមាំ និង ជូនពរឱ្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំនួញថ្មីរបស់នាងដំណើរការល្អប្រសើរ។ បច្ចុប្បន្ន ខាត់ សុឃីម បានចំណាយពេលវេលាពង្រឹងរបរថ្មីរបស់ខ្លួន ខណៈការងារសិល្បៈរាងរយាលបន្ដិច៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment