តារាកំប្លែង CTN លោកសេន សុប៊ុន ហៅនាយក្រូច ដែលឆ្នាំនេះមានអាយុ៤១ឆ្នាំនោះ បានឲ្យដឹងថា បញ្ហាកូវីដ និងទឹកជំនន់ បានធ្វើឲ្យនាយធ្លាក់ប្រាក់ចំណូលដល់ទៅ៧០% ហើយនៅសល់៣០% រកលុយបង់ផ្ទះរំលស់ សឹងតែមិនគ្រប់។
ប៉ុន្ដែនាយថា សំណាងហើយដែលពេលនេះនាយជាបុគ្គលិកពេញសិទ្ធិរបស់ CTN បានប្រាក់ខែជាប្រចាំ កុំអីនឹងជួបផលវិបាកជាងនេះជាមិនខានឡើយ។
នាយក្រូច ថ្លែងថា ”ខ្ញុំទិញផ្ទះបង់រំលស់នៅបុរីមួយ ក្បែរ CTN ហ្នឹងដែរ គឺ១ខែៗ បង់៦០០ដុល្លារ ហើយដូចដឹងហើយថា ពេលនេះប្រាក់ចំណូលពីអាជីពសិល្បៈរបស់ខ្ញុំ បានធ្លាក់ចុះអស់៧០% ព្រោះតែកូវីដផង ទឹកជំនន់ផងមានអ្នកណាគេហៅថតកុនសម្ដែងតាម
ខេត្តអីទៀត។ រាល់ថ្ងៃ ខ្ញុំបានប្រាក់ខែពី CTN ទេ កុំអីមិនដឹងមានលុយឯណាបង់រំលស់ផ្ទះ និងការចំណាយរាល់ថ្ងៃនោះទេ”។
នាយក្រូច ដែលជាអ្នកកំប្លែងប្រចាំក្រុមរបស់នាយពាក់មី ក្រោមការគ្រប់គ្រងដោយលោកតាវ៉ិចទ័រ នោះ បានឲ្យដឹងថា ក្រៅពីសម្ដែងនៅឆាក CTN ជារៀងរាល់សប្ដាហ៍នោះ នាយ
និងអ្នកកំប្លែងរួមក្រុម ក៏ចេញថតរឿងកំប្លែងបែបអប់រំខ្លីៗ របស់ CTN ផងដែរ ខណៈដែលការសម្ដែងតាមឆាកនៅខេត្តនោះ គ្មានសកម្មភាពជាយូរខែមកហើយ ពោលគឺតាំងពីផ្ទុះកូវីដ-១៩មកម្ល៉េះ៕
សូមទស្សនារូបភាពខាងក្រោម