Cambo/ចំណេះដឹង៖ នៅប្រាសាទត្រពាំងព្រៃ ចម្ងាយ១២គីឡូម៉ែត្រខាងកើតភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី នៃខេត្តក្រចេះ លោកបណ្ឌិត ធុយ ចាន់ធួន បានដឹកនាំក្រុមអ្នកស្រាវជ្រាវសម្ភុបុរៈធ្វើការរកឃើញសិលាចារឹកថ្មីមួយ។ ដោយក្នុងសិលាចារឹកបាននិយាយពីដង្វាយ និងការដាក់ប ណ្ដាសា
ដល់ជនទាំងឡាយណាដែលហានមកបំ ផ្លាញផងដែរ។ សិលាចារឹកនេះបានប្រគល់ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ។ ហើយសិលាចារឹកនេះមានបណ្ដោយ១,៧៦ម៉ែត្រ ទទឹង០,៤៦ម៉ែត្រ និងកម្រាស់មួយតឹក មានអក្សរចំនួន២២ជួរ។
ក្នុងនោះផងដែរ លោកធុយចាន់ ធួន បានដកស្រង់សម្ដីរបស់លោកវង់ សុធារ៉ា សាស្រ្តាចារ្យផ្នែកសិលាចារឹក និងលោកសាស្រ្តាចារ្យ ហ៊ុន ឈុនតេង អ្នកបកប្រែ សិលាចារឹកនេះថាសិលាចារឹកមួយ
ផ្ទាំងនេះទំនងចារនៅអំឡុងសតវត្សទី៧នៃគ.ស. ដោយផ្អែកតាមតួរអក្សរបុរាណ។ បណ្ឌិតធុយ ចាន់ធួន អ្នកជំនាញបានបកប្រែថាសិលាចារឹកនេះចារឡើងក្នុងគោលដៅថ្វាយនូវដង្វាយដល់អាទិទេពព្រ ហ្មញ្ញសាសាន ស្រីព្រឹទ្ធេស្វរៈ និកាយព្រះឥសូរ។
ហើយដង្វាយទាំងនោះមានដូចជាប្រេងចន្ទ បន្លែ ស្លា ខ្ញុំបម្រើ ច្បារដំណាំ គោ និងស្រែជាដើម។ ពាក្យបណ្ដា សាដល់អ្នកណាដែលមកបំ ផ្លាញឲ្យធ្លាក់នរក២៧ជាន់ ដរាបណានៅតែមានព្រះអាទិត្យ
និងព្រះចន្ទដែលបានបញ្ជាក់ក្រៅពីប ញ្ជាក់ពីដ ង្វាយរបស់សិលាចារឹកនេះ ក៏បាននិយាយពីបាបដល់អ្នកដែលមានចេតនារា រាំងឬបំ ផ្លាញប្រាសាទនេះដោយបានដាក់បណ្តាសាដូចខាងលើ ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖