មហាជនខ្មែរច្បាស់ជាស្គាល់ច្បាស់នូវបុគ្គលឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ មិនខាន ដោយកាលពីខែមិថុនា ឆ្នាំ ២០១៩
កន្លងទៅនេះ បុគ្គលរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទល្មើសញ៉ុះញ៉ង់ឱ្យមានការរើសឣើងជាសាសន៍ និង ត្រូវបានជាប់ឃុំឃាំង ។ យ៉ាងណាមិញ មកដល់ពេលនេះបុគ្គលករូបនេះ បានរួចទោសមានសិទ្ធិសេរីភាពវិញហើយ ។
យ៉ាងណាមិញ រហូតមកដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ចំប៉ី ខ្មៅ បានបង្ហោះសារមួយទៀតនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយបង្ហាញថាខ្លួនមិនទាន់អាចចូលរៀនបន្តនៅសាកលវិទ្យាល័យបាននៅឡើយទេ ។
ចំប៉ី ខ្មៅ បានរៀបរាប់ថា៖ «គ្រប់យ៉ាងមិនអាចលុបលាងដោយការសុំទោសបាននោះទេ បើគ្រប់គ្នាបង្កើតកំហុសដោយការប្រមាថហើយសុំទោស ចុះខ្ញុំជាអ្វី? ខ្ញុំបានអនុវត្តន៍ទោសយ៉ាងពេញលេញ១ឆ្នាំ ក្នុងគុក ថ្ងៃនេះពេលនេះខ្ញុំមានតែលើក
ម្រាមដៃ សុំឲ្យពុកម៉ែបងប្អូន សម្ដេច ទ្រង់លោកអ្នកទាំងអស់គ្នាមេត្តាផ្ដល់ឱកាសឲ្យខ្ញុំបាទ បានទទួលឱកាសចូលរៀនឆ្នាំទី ៤ វិញផងបាទ ជាពិសេសការអន្តរាគមន៍ដ៏មានតម្លៃពីឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនជា ។ ខ្ញុំបាទខុស មានបទល្មើសហើយក៏អនុវត្តន៍ទោសរួចហើយ កាលពេលចាប់ខ្លួនខ្ញុំបាទខ្ញុំរៀនបានឆ្នាំទី ៣ រួចហើយ🙏🙏🙏🙏🙏 ជួយមនុស្សម្នាក់នេះផង» ។
សូមបញ្ជាក់ថា យិន ហេង ហៅ ចំប៉ី ខ្មៅ ជាឣតីតនិស្សិតផ្នែកនីតិសាស្រ្ដឆ្នាំទី ៣ នៃសាកលវិទ្យល័យភូមិន្ទីតិសាស្រ្ដ និង វិទ្យសាស្រ្ដសេដ្ឋកិច្ច ហើយក៏មិនអាចបន្តការសិក្សាបានបន្ទាប់ពីត្រូវទទួលទោសពីបទ ល្មើសញ៉ុះញ៉ង់ឱ្យមានការរើសឣើង តាមសាលក្រមលេខ ១៧០០ អស់រយៈពេល ១ ឆ្នាំ ៕
សូមទស្សនារូបភាពខាងក្រោម